Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-08 14:36

ដើម្បីឲ្យមន្រ្តីរាជការនៃក្រសួងស្ថាប័នណាមួយអាចក្លាយជាមន្រ្តីនគរបាលយុត្តិធម៌បាន លុះត្រាតែមានច្បាប់ពិសេសបានប្រគល់នីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ។ ដោយសារតែការទទួលបាននូវនីតិសម្បទា តាមរយៈច្បាប់ពិសេសមានចំនួនច្រើន យើងគ្រាន់តែលើកយកច្បាប់ចំនួន ០៣ (បី) មកធ្វើជាកម្មវត្ថុនៃការបកស្រាយប៉ុណ្ណោះរួមមាន៖

  • ទីមួយ ៖ មាត្រា ១០ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បានផ្តល់នូវនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ទៅឲ្យមន្រ្តីនៃក្រសួងកិច្ចការនារីដែលបម្រើការងារលើវិស័យនេះ អាចក្លាយជាមន្រ្តីនគរបាលយុត្តិធម៌ក្នុងគោលដៅទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ ។
  • ទីពីរ ៖ មាត្រា ៧៦ និង ៧៧ នៃច្បាប់ស្តីពីព្រៃឈើ បានផ្តល់នូវនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ទៅឲ្យមន្រ្តីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អាចក្លាយជាមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើ និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ។
  • ទីបី ៖ មាត្រា ២៣ និង ២៥ នៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ បានផ្តល់នូវនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ទៅឲ្យប្រធាន អនុប្រធាន និង មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ អាចក្លាយជាមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសពុករលួយរហូតដល់ចប់ និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login