2019-11-13 15:42
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បណ្ដឹងសើរើ គឺជា បណ្តឹងតវ៉ាមួយប្រឆាំងទៅនឹងសាលក្រមឬ សាលដីកាដែលបានចូលជាស្ថាពរ (មាត្រា ៤៤៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះ រាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧ ) ។ អ្នកដែលធ្វើបណ្តឹងសើរើបានគឺរដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ទណ្ឌិត ឬអ្នកតំណាងស្របច្បាប់សហព័ទ្ធ ឪពុកម្តាយកូន និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសម្ភារឬខាងផ្លូវចិត្តក្នុងការលុបបំបាត់ទណ្ឌកម្មនេះ ។ បណ្ដឹងសើរើអាចធ្វើបាននៅតុលាការកំពូល។ បណ្ដឹងទាស់បណ្តឹងឧទ្ធរណ៍ បណ្តឹងសារទុក្ខ បណ្ដឹងសើរើ ធ្វើឡើងដើម្បីផលប្រយោជន៍ស្របច្បាប់ ។