2019-11-13 15:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បណ្តឹងទាស់អាចធ្វើឡើងបានក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីបានទទួលសាលក្រម សាលដីកា ឬបានដឹងយ៉ាងពិតប្រាកដ (មាត្រា ៣៦៥, ៣៦៨, ៤០៩, ៤១២ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧)។ បណ្ដឹងទាស់ អាចធ្វើឡើងបានដោយដាក់ពាក្យបណ្តឹងសរសេរជាលាយលក្ខណ៍អក្សរដាក់នៅការិយាល័យក្រឡាបញ្ជីនៃតុលាការដែលបានប្រកាសសាលក្រម ឬសាលដីកា, នៅចំពោះមុខព្រះរាជអាជ្ញាអង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ឬនៅចំពោះមុខប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួន (មាត្រា ៣៦៦,៤១០ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះ រាជាណាចក្រកម្ពុជា ឆ្នាំ ២០០៧) ។ បញ្ជាក់ចំពោះតុលាការកំពូលពុំមានបណ្ដឹងទាស់ទេ ព្រោះសាលដីកាដែលប្រកាសរួចត្រូវចូលជាធរមានភ្លាម ។