ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះរាជអាជ្ញាអាចប្តឹងទៅសាលាឧទ្ធរណ៍ ដោយមិនសុខចិត្តលើសាលក្រុមសាលាដំបូងខេត្ត-ក្រុងបាន ។ ចំណែកអគ្គព្រះរាជអាជ្ញាអាចប្តឹងសារទុក្ខទៅតុលាការកំពូលចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ។ ជាឧទាហរណ៍ ៖
ក- ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋដែលច្បាប់បានកំណត់ទោសពីឆ្នាំ តែព្រះរាជអាជ្ញាសាលាដំបូងមិនសុខចិត្តប្ដឹងទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការទាំងមូល។
ខ- ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋ ដែលច្បាប់បានកំណត់ទោស ដាក់ពន្ធនាគារពីបីឆ្នាំទៅដប់ឆ្នាំ តែ ត្រូវសាលាដំបូងផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ តែត្រូវជនជាប់ចោទប្តឹងឧទ្ធរណ៍ ។ ពេលជម្រះសាលាឧទ្ធរណ៍បានសម្រេចកែប្រែទណ្ឌកម្មទោសពីដាក់ពន្ធនាគារ ៩ឆ្នាំ មក ៤ ឆ្នាំវិញក្នុងករណីនេះ ៖
- អគ្គព្រះរាជអាជ្ញាមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បាន ប្តឹងសារទុក្ខទៅតុលាការកំពូល ។
- ពិរុទ្ធជនឬតំណាងស្របច្បាប់ មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បានប្តឹងសារទុក្ខទៅតុលាការកំពូល ។ តែដោយសំណុំរឿងមានច្រើន តុលាការកំពូលមិនទាន់បានបើកសវនាការជំនុំជម្រះរឿងក្តីនេះ រយៈពេលបួនឆ្នាំ បានមកដល់ ។ ដោយយោងតាមសាលដីកា របស់សាលាឧទ្ធរណ៍ដែលបានដល់ថ្ងៃកំណត់ផុតទោស ។ ក្នុងករណីនេះតើមន្ត្រីពន្ធនាគារអាចដោះលែងពិរុទ្ធជននោះបានទេ ? អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍មានសិទ្ធិប្តឹងសារទុក្ខទៅតុលាការកំពូលបាន ។
ក- ចំពោះបណ្តឹងសារទុក្ខរបស់អគ្គព្រះរាជអាជ្ញា មន្ត្រីពន្ធនាគារមិនអាចដោះលែងពិរុទ្ធជនបានទេ ទាល់តែមានសេចក្តីសម្រេចរបស់តុលាការកំពូល ឬដល់កំណត់ទោសរបស់សាលាដំបូងទើបអាចដោះលែងពិរុទ្ធជននោះបាន ។
ខ- ចំពោះបណ្តឹងសារទុក្ខរបស់ពិរុទ្ធជន ឬអ្នកតំណាងស្របច្បាប់ មន្ត្រីពន្ធនាគារដោះលែងពិរុទ្ធជននោះបានបញ្ជាក់ - បណ្តឹងធ្វើឡើងដោយព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញា ទណ្ឌកម្ម អាចត្រូវបានតុលាការសម្រេចបន្ថែម ឬបន្ថយទណ្ឌកម្មទោស ។ បណ្តឹងធ្វើឡើងដោយពិរុទ្ធជនឬអ្នកតំណាងស្របច្បាប់តុលាការសម្រេចទណ្ឌកម្មនៅដដែល ឬបន្ថយ (មិនសម្រេចដំឡើងទណ្ឌកម្មឡើយ )។