ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អ្នកដែលមានសិទ្ធិប្តឹងទាស់ ឬប្តឹងជំនួសពិរុទ្ធជនបានគឺ ពិរុទ្ធជនខ្លួនឯង , មេធាវី , ឪពុក, ម្តាយ ឬអាណាព្យាបាល៖
- ពិរុទ្ធជនជានីតិជនអាចប្តឹងដោយខ្លួនឯង ឬមានសិទ្ធិពឹងមេធាវីឲ្យប្ដឹងជំនួស ព្រោះថាច្បាប់នៅក្នុងប្រទេសកម្ពុជា បានកំណត់វ័យនីតិភាពពោលគឺអាយុ ១៨ឆ្នាំឡើង ព្រោះថាអាយុនេះអាចមានការគិតពិចារណាបានត្រឹមត្រូវទៅលើ សកម្មភាពរបស់ខ្លួន ។
- ពិរុទ្ធជនជាអនីតិជនចាប់ពីអាយុ ១៤ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ គឺ អ្នកតំណាងស្របច្បាប់របស់គាត់ជាអ្នកប្តឹងជំនួស ឬអ្នកតំណាងនោះផ្ទេរសិទ្ធិឲ្យអ្នកតំណាងស្របច្បាប់ប្ដឹងជំនួសបន្តទៀតបាន ។ (មាត្រា ៩៦ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧) ។ មូលហេតុបានជាពិរុទ្ធជនជាអនីតិជនមិនអាចប្តឹងដោយខ្លួនឯងបាន ព្រោះគាត់ពុំទាន់មានសមត្ថភាពតាមផ្លូវច្បាប់នៅឡើយ ។