2019-11-20 09:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មុខងារអង្គការអយ្យការ
នៅក្នុងរឿងព្រហ្មទណ្ឌ យោងតាមមាត្រា ១៣០ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា “មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា” ។ យោងមាត្រា ៥កថាខណ្ឌ២ នៃច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្ដី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៣ បានចែងថាក្នុងរឿងព្រហ្មទណ្ឌក្រុមអយ្យការជាម្ចាស់នៃបណ្ដឹងអាជ្ញា និងធ្វើការសន្និដ្ឋានទោសដោយតាំងខ្លួនជាគូក្ដីដើមជាដរាប ។ យោងមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ បានចែងបន្ថែមទៀតថា បណ្ដឹងអាជ្ញាត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ដោយអយ្យការ បានន័យថាព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញា និងជាគូក្ដីដើមក្នុងរឿងព្រហ្មទណ្ឌដើម្បីការពារ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម តាមរយៈការចោទប្រកាន់ប្រឆាំង នឹងបុគ្គលទាំងឡាយណាដែលបានរំលោភច្បាប់ ។ យោងមាត្រា ៨ កថាខណ្ឌ ៤ នៃសេចក្ដីព្រាងច្បាប់រៀបចំអង្គការតុលាការ និងមាត្រា ២៧ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ បានចែងបញ្ជាក់ថា ព្រះរាជអាជ្ញាត្រូវតែមានវត្តមាននៅគ្រប់សវនាការទាំងអស់នៃរឿងក្ដីព្រហ្មទណ្ឌ ដែលក្នុងរឿងក្ដីព្រហ្មទណ្ឌនេះព្រះរាជអាជ្ញាជាអ្នកប្ដឹងទៅតុលាការ ហើយត្រូវតែបង្ហាញឱ្យបានច្បាស់នូវអ្វីដែលខ្លួនបានចោទប្រកាន់ ។ ក្នុងពេលជំនុំជម្រះតំណាងអយ្យការត្រូវចូលរួម ជាចំាបាច់ បើពុំដូច្នោះទេ តុលាការមិនអាចធ្វើការជំនុំជម្រះ ឬកាត់ទោសជនល្មើសបានឡើយ ។ ព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យមានការអនុវត្តន៍ច្បាប់ ហើយព្រះរាជអាជ្ញាក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌ និងសិទ្ធិធ្វើបណ្ដឹងអាជ្ញា សិទ្ធិអំណាចធ្វើការស៊ើបអង្កេតបឋមក្នុងករណីកើតមានបទល្មើស ឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្ដែង អំណាចធ្វើការចាប់ខ្លួន ការឃាត់ខ្លួន ចោទប្រកាន់ និងសិទ្ធិអំណាចច្រើនទៀតដែលច្បាប់បានផ្ដល់ឱ្យ ។
សាលក្រមចូលជាស្ថាពរ គឺមានន័យថាផុតរយៈពេលប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ហើយ គឺមិនអាចធ្វើការកែប្រែបានឡើយ សូម្បីតែព្រះរាជអាជ្ញា ហើយតុលាការសាមីដែលចេញសាលក្រមនោះក៏មិនអាចកែប្រែសេចក្ដីសម្រេចរបស់ខ្លួនបានដែរ។
ចំពោះសាលក្រមព្រហ្មទណ្ឌ ដែលចូលជាស្ថាពរហើយតម្រូវឱ្យមានការដាក់ទោសជនសង្ស័យ ឬជនត្រូវចោទ ទោះបីមិនមានការស្នើសុំពីភាគីដើមបណ្ដឹង ក៏ព្រះរាជអាជ្ញាត្រវអនុវត្តភ្លាមដែរព្រោះគាត់ជាដើមបណ្ដឹងអាជ្ញា។ ការចុះអនុវត្តសាលក្រមនេះ ត្រូចបែងចែកជាពីរផ្នែកគឺ ៖
ក- សាលក្រមស្ថាពរចំពោះមុខ
ព្រះរាជអាជ្ញា ជាអ្នកអនុវត្តសាលក្រមដោយក្នុងករណីចាំបាច់ ព្រះរាជអាជ្ញា អាចកេណ្ឌកម្លាំងសាធារណៈបាន បើសាលក្រមស្ថាពរសម្រេចត្រូវផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ដូច្នេះព្រះរាជអាជ្ញា ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទដាក់ពន្ធនាគារតាមអំណាចរបស់សាលក្រម ។ ចំណាំ ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច ៖
- ប្ដឹងទាស់ចំពោះសាលក្រមចំពោះមុខ
- ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមចំពោះមុខ
ខ- សាលក្រមកំបាំងមុខ
សាលក្រមកំបាំមុខក៏ជាអំណាចរបស់ព្រះរាជអាជ្ញាផងដែរ ក្នុងការអនុវត្តន៍សាលក្រមនេះ ហើយការអនុវត្តន៍សាលក្រមនេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងការអនុវត្តន៍សាលក្រមចំពោះមុខដែរ ។ បន្ទាប់ពីទទួលសម្រង់សាលក្រមព្រហ្មទណ្ឌរួចមក ក្រឡាបញ្ជីត្រូវចុះហត្ថលេខាទទួលយកសម្រង់សាលក្រមនេះ ប្រសិនបើត្រូវផ្ដន្ទាទោសឱ្យដាក់ពន្ធនាគារនោះជាមួយសម្រង់សាលក្រមរបស់ចៅក្រមជំនុំជម្រះមកដាក់ពន្ធនាគារតាមសាលក្រម ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលគ្រប់ទីកន្លែងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកចាប់ខ្លួនជនល្មើស ។ ចំណាំ ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច ៖
- ប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ
- ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមកំបាំងមុខ