2019-11-23 10:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ គឺជាបទល្មើសដែលកើតឡើងដោយសារអំពើច្រើនរួមផ្គុំគ្នា ប៉ុន្តែអំពើនីមួយៗដាច់ដោយឡែកពីគ្នា មិនត្រូវចាត់ទុកថាជាបទល្មើសទេ ប៉ុន្តែការប្រព្រឹត្តម្តងហើយម្តងទៀតគឺបង្កើតបានជាបទល្មើសដែលត្រូវផ្តន្ទាទោស ។ ក្នុងន័យនេះ បទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់ ។ ថ្វីត្បិតតែជាបទល្មើសដែលត្រូវអនុវត្តបន្តបន្ទាប់ក្តី បទល្មើសនោះត្រូវកើតឡើងភ្លាមៗ នៅពេលដែលអំពើចុងក្រោយដែលជាធាតុផ្សំនៃបទល្មើស (ទម្លាប់) ។