ដើម្បីបង្កើតនិងពង្រឹងនូវវប្បធម៌សន្តិភាពពិភពលោក យើងត្រូវមានសីលធម៌ចំពោះពិភពលោកដូចជា៖
- រាប់អានជាភាគរភាពជាមួយជនជាតិដទៃ ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ សាសនា ពណ៌សម្បុរ
- រួមសហការពង្រីកសេដ្ឋកិច្ច នយោបាយ ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងនៅក្នងុសកលលោក
- សាមគ្គីជាតិ អន្តរជាតិ មានទំនាក់ទំនងល្អជាមួយជនបរទេសដែលមកស្នាក់នៅស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា
- ជួយចែករំលែកនូវទុក្ខសោក ផ្តល់ជំនួយតាមលទ្ធភាពចំពោះប្រជាជននៃប្រទេសក្រីក្រ រងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិ
- ដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើអំពើហឹង្សាគឺប្រើការចរចាមិនប្រើសង្គ្រាម ។