មូលហេតុដែលនាំឲ្យមានអតិផរណាគឺ ៖
- តម្រូវការកើនឡើង (Demand Full) ៖ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលជាការពន្យល់តាមបែបបុរាណនៃអតិផរណា ដែលគេស្គាល់ថាជាការពន្យល់តាម តម្រូវការកើនឡើង យោងទៅតាមវាមានន័យថាការចំណាយទៅលើផលិតផលនៅក្នុងសេដ្ឋកិច្ចដែលអ្នកទិញព្យាយាមដើម្បីទិញជ្រើនជាងដែលសេដ្ឋកិច្ចផលិតបាន ។
- ឱនភាពថវិការបស់រដ្ឋ (Government Deficit) ៖ គឺជាមូលហេតុសំខាន់ជាងគេនៃអតិផរណាគឺឱនភាពថវិកាដែលបង្កឡើងដោយរដ្ឋាភិបាល។ ឱនភាពថវិការបស់រដ្ឋាភិបាលអាចជាវិភាគទានមួយ ចំពោះអតិផរណាពិសេសប្រសិនបើធនាគារកណ្តាលបង្កើនការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីរក្សាអត្រាការប្រាក់ឲ្យនៅទាប (Interest Rate Down)។ ប្រសិនបើរដ្ឋាភិបាលមិនព្រមបង្វិលប្រាក់ ដើម្បីសងបំណុលគេ ចំនួនអ្នកខ្ចីមានការកើនឡើង ដែលនាំឲ្យអត្រាការប្រាក់កើនឡើងដែរ ។
- ថ្លៃដើមកើនឡើង (Cost- Push) ៖ គឺបណ្ដាលមកពីក្រុមនៃកម្លាំងពលកម្ម និងដោយសារការកើនឡើងនូងតម្លៃធាតុចូល(Input price) ផ្សេងៗរបស់អ្នកផលិត ។
ឧទាហរណ៍ ៖ ករណីនេះកើតឡើងនៅពេលដែលសហជីពកម្មករជាតិបានឈ្នះការទាមទារតម្លើងប្រាក់បៀរវត្ស ករណីនេះបង្ខំឲ្យអ្នកផលិតតម្លើងថ្លៃផលិតផលចំពោះអ្នកប្រើប្រាស់ដើម្បីសម្រួលដល់ ថ្លៃដើមកម្លាំងពលកម្ម ។
- ការទាមទារតម្លើងប្រាក់ឈ្នួល (Wage-Price Spiral) ៖ ទោះជាយ៉ាងណាក៏ដោយ ក៏មានការពន្យល់មួយចំនួនទៀតនិយយថាគ្មានក្រុមណាមួយដែលត្រូវស្ដីបន្ទោសចំពោះអតិផរណានោះទេ យោងទៅតាមអ្វីដែលគេបាននិយាយមកនេះមានការកើនឡើងដែលមាននិរន្តរភាពផ្ទាល់នៃប្រាក់បៀរវត្តន៍ និងតម្លៃដែលពិបាកបញ្ឈប់នៅពេលដែលអតិផរណាបានចាប់ផ្ដើមឡើង ។
- ការបោះពុម្ពលុយលើស (Excessive Monetary Growth) ៖ គឺជាការកើនឡើងនៃតម្លៃរូបិយវត្ថុហួសប្រមាណ នៅពេលដែលការផ្គត់ផ្គង់រូបិយវត្ថុកើនឡើងឆាប់រហ័សជាងការកើឡើងនៅពេលផលិតផលជាតិសរុបពិត។
Please share your answers here.