Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2019-11-26 16:27

ជំរឿនផ្តល់ទិន្នន័យដ៏មានប្រយោជន៍ និងតម្រងទៅរកតម្រូវការចាំបាច់ ។ ជំរឿនជាការរាប់ចំនួនប្រជាជនទាំងប្រុសស្រី ក្មេងចាស់ រួមទាំងកុមារទាំងអស់ក្នុងប្រទេសមួយក្នុងដំណាក់កាលមួយ ដើម្បីប្រមូលទិន្នន័យចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការធ្វើផែនការអភិវឌ្ឍ ។ ជំរឿនបានផ្តល់ទិន្នន័យ ដ៏មានប្រយោជន៍ដូចជា ព័ត៌មានអំពីនិន្នាការកំណើតប្រជាជន រចនាសម្ព័ន្ធអាយុ កម្រិតអាយុកាលអត្រាមរណប្រមាណ អត្រាកំណើត ចលនាបម្លាស់ទីលំនៅនិន្នាការនគរូបនីយកម្ម ហើយនិងចិរកលក្ខណៈដទៃទៀត ររបស់ប្រជាជន ។ ការធ្វើជំរឿនផ្តល់ប្រយោជន៍ដល់ក្រសួង អប់រំ យុវជន និងកីឡា តាមរយៈការផ្តល់ទិន្នន័យអំពី៖

  • ចំនួនកុមារ ( ពី ០ ឆ្នាំ ដល់ ១៨ឆ្នាំ សរុបធៀបនិងចំនួនមនុស្សពេញវ័យសរុប
  • ចំនួនកុមារដែលដល់អាយុចូលរៀន និងចំនួនកុមារដែលបានរៀនចប់បឋមសិក្សា
  • ចំនួនគ្រូបង្រៀនដែលមានធៀបទៅនិងសិស្សដែលកំពុងរៀននៅក្នុងសាលា
  • ចំនួនសាលារៀនតាមកម្រិតសិក្សានីមួយៗ ដែលមាននៅតាមមូលដ្ឋាន ឬតំបន់នីមួយៗ
  • ចំនួនកុមារតាមកម្រិតអាយុនីមួយៗ ដែលកំពុងសិក្សានិងដែលនៅក្រៅសាលា
  • កម្រិតជីវភាពរបស់ប្រជាជនៅតាមមូលដ្ឋាននីមួយៗតាមរយៈការវិភាគទិន្នន័យសំខាន់ៗដែលទទួលបានពីការ​ធ្វើឡើង ក្រសួងអប់រំយុវជន និងកីឡាមានលទ្ធភាពនិងបំពេញបានត្រូវការចាំបាច់របស់មូលដ្ឋានឬតំបន់នីមួយៗតាមរយៈការលើក និងអនុវត្តផែនការបន្ត សម្រាប់អភិវឌ្ឍវិស័យអប់រំ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login