ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អតិផរណា គឺជាសភាពការណ៍ ឬបាតុភូតនៃការឡើងថ្លៃជាទូទៅរបស់ទំនិញឬសេវានានា និងកើនចំនួនប្រាក់នៅក្នុងការចរាចរណ៍នៅលើទីផ្សារ ។ បើសរសេរឲ្យស្រួលយល់អតិផរណា មានន័យថា ទំនិញ ឬសេវាឡើងថ្លៃ ឬឯប្រាក់ចុះថោក ។ ឧទាហរណ៍ ៖ កាលឆ្នាំ២០០០ យើងមានលុយ១០០រៀល យើងអាចទិញបានបង្អែមមួយចាន(នៅជនបទ)។ ប៉ុន្តែ ឆ្នាំ២០១៧នេះ យើងមានលុយ១០០រៀល យើងមិនអាចទិញបង្អែមមួយចានបានទេ គឺទាល់តែមាន៥០០រៀល ឬ១០០០រៀល ឬ១៥០០រៀល ឬច្រើនជាងនេះ ទើបយើងអាចទិញបង្អែមបានមួយចាន។ បង្អែម១ចានដដែល តែយើងត្រូវចំណាយលុយកាន់តែច្រើនជាងមុន។ បរិត្តផរណា គឺជាការដកចំនួនរូបិយវត្ថុមួយភាគចេញពីទីផ្សារ ដែលលើសចំនួនត្រូវការចរាចរណ៍របស់សាច់ប្រាក់ ដើម្បីធ្វើឲ្យចំនួនរូបិយវត្ថុសមាមាត្រ និងតម្រូវការចាំបាច់សម្រាប់ចរាចរណ៍ ។