កត្តាមួយចំនួនដែលកំណត់ជោគជ័យនៃផលិតផលថ្មីមានដូចជា ៖
- ការស្គាល់ច្បាស់លក្ខណៈទីផ្សារគោលដៅ
- ទំនាក់ទំនងខ្លាំងក្លាជាមួយនិងទីផ្សារគោលដៅ
- ការប្រមូលបានព័ត៌មានអំពីចំណាប់អារម្មណ៍លើលក្ខណៈ និងគុណភាពនៃផលិតផលនៅក្នុងអំឡុងដំណើរប្រព្រឹត្តទៅនៃការអភិវឌ្ឍផលិតផលថ្មី ។
- ភាពប៉ិនប្រសប់ក្នុងការអភិវឌ្ឍផលិតផលថ្មី
- ភាព “ស៊ីគ្នា” រវាងគម្រោងផលិតផលថ្មី និងកម្លាំងធនធានរបស់ក្រុមហ៊ុន
- លក្ខណៈពិសេសរបស់ផលិតផលថ្មី
- ការរៀបចំយុទ្ធសាស្រ្តសមស្របសម្រាប់ដំណាក់កាលនីមួយៗនៃវដ្តជីវិតរបស់ផលិតផល ។