Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-04 09:23

តុលាការអនុវត្តនឹងធ្វើការពិនិត្យលើពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ។ ប្រសិនបើមានភាពត្រឹមត្រូវ នោះតុលាការអនុវត្តនឹងចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ (ដីកាសម្រេចចាប់ផ្តើមត្រួតគ្នា ក្រមនីតិ/ណី មាត្រា ៥១១ កថា.១) ។ លើសពីនេះ តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍ដែលបានចេញដីកាសម្រេចចាប់ផ្តើមត្រួតគ្នាទៅឲ្យម្ចាស់បំណុលនៃការអនុវត្តដែលទាក់ទងនឹងដីកាសម្រេចចាប់ផ្តើមមុន (មាត្រា ៥១១ កថា.១)។ ជាងទៅទៀតនេះ ក្រឡាបញ្ជីត្រូវជូនដំណឹងទៅម្ចាស់បំណុលនៃការអនុវត្តដែលបានដាក់ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ដោយមធ្យោបាយសមរម្យ (ក្រមនីតិ/ណី មាត្រា ៣៣៥ , មាត្រា ២១៣ កថា.១) ហើយត្រូវផ្ទុកផ្ដាក់ឲ្យចុះបញ្ជីអំពីការរឹបអូសដែលពាក់ព័ន្ធនឹងដីកាសម្រេចចាប់ផ្តើមទៅរដ្ឋបាលសុរិយោដី (ក្រមនីតិ/ណី មាត្រា ៤២០) និងត្រូវបញ្ជូនឯកសារចម្លងយថាភូតនៃដីកាសម្រេចចាប់ផ្តើមទៅកូនបំណុលនៃការអនុវត្ត (ក្រមនីតិវជា មាត្រា ៤១៩ កថា.២)។ មកដល់ដំណាក់កាលនេះ តុលាការអនុវត្តមិនបន្តនីតិវិធីបន្ទាប់ពីនេះទេ ដោយបន្តតែនីតិវិធីនៃការលក់ដោយបង្ខំនៃដីកាសម្រេចចាប់ផ្តើមមុនតែប៉ុណ្ណោះ ។ ហើយម្ចាស់បំណុលនៃការអនុវត្តដែលបានដាក់ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ក្រោយក៏អាចទទួលបានចំណែកដែរ (ក្រមនីតិ/ណីមាត្រា ៥១៩, មាត្រា ៤៥៣ ចំណុច ក)។ ប្រសិនបើ នីតិវិធីលក់ដោយបង្ខំនៃដីកាសម្រេចចាប់ផ្តើមមុន ត្រូវបានដកឬត្រូវបានលុបចោល នោះតុលាការអនុវត្តត្រូវបន្តនីតិវិធីអនុវត្តហ៊ីប៉ូតែកនៃដីកាសម្រេចចាប់ផ្តើមក្រោយ(ក្រមនីតិ/ជា មាត្រា ៥១១ កថា.២)។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login