បុគ្គលដែលត្រូវបានចាត់ទុកជាអភ័ព្វបុគ្គលមានដូចជា ៖
- បុគ្គលដែលបានទទួលទោស ដោយមានចេតនាធ្វើឃាត ឬប៉ុនប៉ងធ្វើឃាត លើមតកជន ឬជនមានលំដាប់សន្តតិកម្មមុន (ខ្ពស់ជាង) ឬលំដាប់ស្មើគ្នា ទោះដោយផ្ទាល់ ឬប្រយោលក្តី ។
- បុគ្គលដែលដឹងអំពីការសម្លាប់មតកជន តែមិនបានរាយការណ៍ ឬមិនបានប្តឹង ។ លើកលែងតែអ្នកសម្លាប់នោះជាសហព័ទ្ធ ឬញាតិលោហិតខ្សែផ្ទាល់របស់បុគ្គលនោះ ។
- បុគ្គលដែលបានរារាំងមតកជន ក្នុងការធ្វើ លុបចោល ឬកែប្រែមកតសាសន៍ស្តីពីសន្តតិកម្ម ដោយការឆបោក ឬគម្រាមកំហែង ។
- បុគ្គលដែលបានឲ្យមតកជន ក្នុងការធ្វើ លុបចោល ឬកែប្រែមតកសាសន៍ស្តីពីសន្តតិកម្ម ដោយការឆបោក ឬគម្រាមកំហែង ។
- បុគ្គលដែលបានក្លែង កែបន្លំ បំផ្លាញចោល ឬលាក់ទុកនូវលិខិតមតកសាសន៍ស្តីពីសន្តតិកម្មរបស់មតកជន ។