ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុគ្គលនៅក្នុងន័យនៃមតកសាសន៍ សំដៅទៅលើបុគ្គលពីរប្រភេទ គឺអនីតិជន និងនីតិជន ដែលនីតិជនក្នុងន័យនេះរាប់បញ្ជូលទាំងអ្នកនៅក្រោមរបបអាណាព្យាបាលទូទៅ ឬអ្នកនៅក្រោមហិតូបត្ថម្ភ ដែលបានទទួលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភ ។ ជនទាំងពីរប្រភេទនេះទាមទារឲ្យមានសមត្ថភាពខាងឆន្ទៈគ្រប់គ្រាន់ លើកលែងតែជនស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ចាំបាច់ទាមទារឲ្យមានស្ថានភាពប្រសើរឡើងវិញនូវសមត្ថភាពក្នុងការយល់ដឹង និងអាចវិនិច្ឆ័យបាននូវសកម្មភាពខាងផ្លូវច្បាប់របស់ខ្លួន និងតម្រូវឲ្យមានវត្តមានអមរបស់វេជ្ជបណ្ឌិតផងដែរ (មាត្រា១១៧៦) ។ ដោយឡែក អនីតិជនដែលទទួលបានអត្តាធីនភាពត្រូវបានទទួលស្គាល់ថាអាចធ្វើមតកសាសន៍បានផងដែរ ។ ដោយហេតុថា ជនស្ថិតក្រោមអាណាព្យាបាលទូទៅ ឬស្ថិតក្រោមហិតូបត្ថម្ភត្រូវបានច្បាប់ទទួលស្គាល់នូវលក្ខណៈសម្បត្តិក្នុងការធ្វើមតកសាសន៍ ដូច្នេះអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភមិនអាចលុបមតកសាសន៍ចោលបានទេ (មាត្រា១១៦៨ កថាខណ្ឌទី២) ។ ប្រសិនបើមតកសាសន៍ធ្វើឡើងដោយជនដែលខ្វះសមត្ថភាពក្នុងការធ្វើមតកសាសន៍ (ដូចជាអនីតិជន ឬជនដែលគ្មានសមត្ថភាពខាងឆន្ទៈ) មតកសាសន៍ត្រូវចាត់ទុកជាមោឃៈ (មិនមែនមានន័យថាអាចលុបចោលបាននោះទេ) ។