មាត្រា ២៦៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ដើមបណ្តឹងរដ្ឋប្បវេណីអាចប្តឹងឧទ្ធរណ៍ចំពោះដីកាដូចតទៅ ៖
- ដីកាបដិសេធពាក្យសុំឲ្យធ្វើកិច្ចស៊ើបសួរ ដូចដែលមានចែងក្នុងកថាខណ្ឌទី ២ នៃមាត្រា ១៣៨ (ការស្នើសុំឲ្យបំពេញកិច្ចដោយដើមបណ្តឹងរដ្ឋប្បវេណី) ។
- ដីកាមិនព្រមស៊ើបសួរដូចដែលមានចែងក្នុងកថាខណ្ឌទី ៨ នៃមាត្រា ១៣៩ (កាបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា) ។
- ដីកាកំណត់ចំនួនប្រាក់កក់ ដូចដែលមានចែងក្នុងកថាខណ្ឌទី ១ នៃមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) ។
- ដីកាប្រកាសមិនទទួលពាក្យប្តឹងដោយមានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដូចដែលមានចែងក្នុងកថាខណ្ឌទី ៤ នៃមាត្រា ១៨០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។
- ដីកាផ្តន្ទាទោសដើមបណ្តឹងរដ្ឋប្បវេណី ដូចដែលមានចែងក្នុងមាត្រា ១៨១ (បណ្តឹងដោយបំពាន ឬបណ្តឹងដោយអូសបន្លាយពេលវេលា) ។
- ដីកាមិនព្រមសងវត្ថុដែលចាប់យកទៅម្ចាស់ដើមវិញ ដូចដែលមានចែងក្នុងមាត្រា ១៦១ (ការប្រគល់វត្ថុដែលចាប់យក ឲ្យទៅម្ចាស់ដើមវិញដោយចៅក្រមស៊ើបសួរ) និងមាត្រា ២៤៨ (ការប្រគល់វត្ថុចាប់យកឲ្យទៅម្ចាស់ដើមវិញ ។
- ដីកាបដិសេធពាក្យសុំឲ្យធ្វើកោសលវិច័យ ដូចដែលមានចែងក្នុងកថាខណ្ឌទី ២ នៃមាត្រា ១៦២ (ភាពចាំបាច់នៃការធ្វើកោសលវិច័យ) ។
- ដីកាបដិសេធពាក្យសុំឲ្យធ្វើកោសលវិច័យបន្ថែម ឬសុំឲ្យធ្វើប្រតិកោសលវិច័យដូចដែលមានចែងក្នុងកថាខណ្ឌទី ៧ នៃមាត្រា ១៧០ (ការជូនដំណឹងអំពីសេចក្តីសន្និដ្ឋាននៃកោសលវិច័យ) ។
- ដីកាដំណោះស្រាយដូចដែលមានចែងក្នុងមាត្រា ២៤៧ (ដីកាដំណោះស្រាយ) នៃក្រមនេះ ។