ការឃុំខ្លួនបណ្តោះអាសន្នត្រូវតែមានសំអាងហេតុ យោងតាមបទប្បញ្ញត្តិនៃមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌស្តីអំពីមូលហេតុនៃការឃុំខ្លួននេះ ដែលជាករណីពិសេស និងជាភាពចាំបាច់ដើម្បី មានដូចជា ៖
- បញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី ។
- រារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ។
- រារាំងកុំឲ្យមានការត្រូវរ៉ូវគ្នា រវាងជនត្រូវចោទ និងអ្នកសមគំនិត ។
- រក្សាភស្តុតាង ឬតម្រុយជាសម្ភារៈ ។
- ធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ។
- ការពារសន្តិសុខឲ្យជនត្រូវចោទ ។
- ធានារក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ ដែលបណ្តាលមកពីបទល្មើស ។