ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៦- តើចៅក្រមស៊ើបសួរចេញដីកាលើកលែងចោទប្រកាន់នៅក្នុងករណីអ្វីខ្លះ ?
៣៧- អនុលោមតាមមាត្រា១៨៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តើបានកំណត់អំពីដីកាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៣៨- តើដីកាបង្គាប់ឲ្យចូលខ្លួនគឺជាអ្វី ?
៣៩- តើដីកាបង្គាប់ឲ្យនាំខ្លួនគឺជាអ្វី ?
៤០- តើដីកាបង្គាប់ឲ្យចាប់ខ្លួនគឺជាអ្វី ?
ចម្លើយ
៣៦- ចៅក្រមស៊ើបសួរចេញដីកាលើកលែងចោទប្រកាន់នៅក្នុងករណីដូចជា ៖
៣៧- អនុលោមតាមមាត្រា១៨៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់អំពីដីកា៤ប្រភេទគឺ ៖
៣៨- ដីកាបង្គាប់ឲ្យចូលខ្លួន គឺជាបញ្ជាដល់បុគ្គលណាម្នាក់ឲ្យចូលទៅបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ។ ដីកាបង្គាប់ឲ្យចូលខ្លួន អាចចេញទៅបានតែលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ ដែលមានតម្រុយពីពិរុទ្ធភាពតែប៉ុណោ្ណះ ។ តាមរយៈដីកានេះ សាម៉ីខ្លួនបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដោយសេរី មានន័យថា ការបង្ហាញខ្លួនតាមរយៈដីកានេះ ពុំមានតម្លៃបង្ខំដោយកងកម្លាំងសាធារណៈនោះទេ ។ ដីកានេះ គឺជាបញ្ជាឲ្យសាម៉ីខ្លួនចូលបង្ហាញខ្លួនតាមផ្លូវធម្មតា ដែលជាទូទៅដីកានេះត្រូវបានប្រើប្រាស់នៅពេលដែលសាម៉ីជននោះមិនបានរត់គេចខ្លួន ហើយពុំឆ្លើយតបទៅនឹងការកោះហៅតាមផ្លូវរដ្ឋបាល ។
៣៩- ដីកាបង្គាប់ឲ្យនាំខ្លួន គឺជាបញ្ជាដែលមានតម្លៃបង្ខំ ដែលបង្គាប់ដល់កងកម្លាំងសាធារណៈឲ្យចាប់ខ្លួន និងនាំខ្លួនបុគ្គលណាម្នាក់ទៅចំពោះមុខចៅក្រមស៊ើបសួរ ។ ដីកាបង្គាប់ឲ្យនាំខ្លួនអាចចេញទៅបានតែលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ដែលមានតម្រុយពីពិរុទ្ធភាពតែប៉ុណោ្ណះ ។ ការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន ត្រូវប្រគល់ឲ្យមន្រ្តីនគរបាលយុត្តិធម៌ ដែលមានកាតព្វកិច្ចនាំខ្លួនបុគ្គលដែលពាក់ព័ន្ធទៅចំពោះមុខ ចៅក្រមស៊ើបសួរក្រោយពេលចាប់ខ្លួនបាន ។ ប៉ុន្តែក្នុងករណីដែលចៅក្រមស៊ើបសួរមិនអាចសួរចម្លើយជននោះភ្លាមៗ ឬដោយមូលហេតុនៃកាលៈទេសៈ បុគ្គលដែលពាក់ព័ន្ធមិនអាចត្រូវនាំទៅបង្ហាញខ្លួនដល់ចៅក្រមស៊ើបសួរបានភ្លាមៗទេ ដីកានេះបានអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌នាំខ្លួនបុគ្គលដែលពាក់ព័ន្ធទៅរក្សាទុកនៅ អង្គភាពក្នុងមណ្ឌលឃុំខ្លួន ឬពន្ធនាគារដែលមានថិរវេលាមិនអាចលីសពី១ថ្ងៃបានឡើយ ពោលគឺត្រូវតែនាំខ្លួនបុគ្គលដែលពាក់ព័ន្ធនេះទៅចំពោះមុខចៅក្រមស៊ើបសួរ ឬអ្នកជំនួសយ៉ាងយូរបំផុតនៅថ្ងៃបន្ទាប់ ។ ផ្ទុយពីនេះ បើសិនជាការបង្ហាញខ្លួនមិនបានប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់ទេ បុគ្គលដែលពាក់ព័ន្ធត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ។ ប្រការមួយទៀតដែលត្រូវជៀសវាងដាច់ខាត ដើម្បីកុំឲ្យមានការរំលោភលើសិទ្ធិបុគ្គល មន្រ្តី នគរបាលយុត្តិធម៌ដែលអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន មិនអាចចូលទៅក្នុងលំនៅដ្ឋានរបស់បុគ្គលដែលពាក់ព័ន្ធមុនម៉ោង៦ព្រឹក និងក្រោយម៉ោង១៨បានទេ ។
៤០- ដីកាបង្គាប់ឲ្យចាប់ខ្លួន គឺជាបញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងឲ្យនាំខ្លួនបុគ្គលណាម្នាក់ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន និងជាបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឲ្យទទួល និងឃុំខ្លួនបុគ្គលនោះ ។