Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-01-02 15:40

មានចំណុចសំខាន់ៗ នៃការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុរួមមាន ៖

  • កំហុសរបស់ផលិតករ គឺជាលក្ខខណ្ឌដាច់ខាត ដើម្បីកំណត់អំពីការទទួលខុសត្រូវសងការខូចខាត ដោយហេតុថា នៅក្នុងករណីដែលមិនអាចប្រមាណបាននូវវិការៈដែលមានក្នុងផលិតផល តាមកម្រិតវិទ្យាសាស្រ្តនៃបច្ចេកទេសដែលមាននៅក្នុងសម័យដែលគេផលិតនោះទេ នោះផលិតករមិនត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឡើយ ។
  • ការទទួលខុសត្រូវសងនូវការខូចខាតជាបន្ទុករបស់ផលិតករ និងអ្នកដែលត្រូវបានចាត់ទុកថាជាផលិតករ ។ ផលិតករនៅក្នុងដំណាក់កាលផលិតណាមួយត្រូវទទួលខុសត្រូវទាក់ទងនឹងវិការៈ ដែលកើតមាននៅក្នុងដំណាក់កាលផលិតនោះ ។
  • ការទទួលខុសត្រូវរបស់ផលិតករ កើតឡើងនៅពេលដែលផលិតផលនោះបានផ្ទេរទៅអ្នកប្រើប្រាស់ ។
  • ផលិតករមិនទទួលខុសត្រូវ ចំពោះការខូចខាតដែលបានកើតឡើង ប្រសិនបើអ្នកប្រើប្រាស់ ពុំបានគោរពអនុវត្តតាមការណែនាំចង្អុលបង្ហាញ ឬរំលឹកដាស់តឿនអំពីលទ្ធផលដែលអាចបង្កឲ្យមានការខូចខាត នៅពេលប្រើប្រាស់មិនបានត្រឹមត្រូវតាមការណែនាំ... ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login