ដើម្បីរួចផុតពីការទទួលខុសត្រូវ កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងវត្ថុគ្រោះថ្នាក់ត្រូវបញ្ជាក់បង្ហាញនូវករណីណាមួយដូចជា ៖
- ការខូចខាតនោះ កើតមានឡើងបណ្តាលមកពីប្រធានសក្តិ
- ការខូចខាតនោះ កើតមានឡើងដោយសារអំពើរបស់ជនរងគ្រោះ (កំហុសទាំងស្រុងរបស់ជនរងគ្រោះ)
- ការខូចខាតបានកើតឡើងដោយអំពើរបស់តតិយជន (កំហុសទាំងស្រុងរបស់តតិយជន) ឬ
- ខ្លួនបានយកចិត្តទុកដាក់គ្រប់គ្រងវត្ថុគ្រោះថ្នាក់ដោយគ្មានវិការៈ ។