Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-02-27 15:03

អង្គភាពប្រឆាំងអំពើពុករលួយជាស្ថាប័នមួយស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យផ្ទាល់ពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមានសមាសភាពចំនួន១១រូប មកពីក្រសួង ស្ថាប័នផ្សេងៗ ក៏ជាអ្នកឃ្លាំមើលពីសកម្មភាពការងារអង្គភាពប្រឆាំងអំពើពុករលួយ។ មន្ត្រីរាជការទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលចាប់ពីថ្នាក់ទាបបំផុតដែលមន្ត្រីក្រសួង ស្ថាប័នផ្សេងៗតម្រូវឱ្យប្រកាសតែមន្រ្តី​ ដែលមានឋាន:ចាប់ពីប្រធាននាយកដ្ឋាន ឬឋានន្តរសក្តិវរសេនីយ៍ឯក ។ រាល់រយៈពេលមួយឆ្នាំម្តង មន្រ្តីរាជការទាំងអស់ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីម៉ាស៊ីន Polygraph (ឧបករណ៍វាស់ស្ទង់ការភូតកុហក)។ អង្គភាពប្រឆាំងអំពើពុករលួយបានបង្កើតផ្នែកស៊ើបអង្កេតផ្នែកផ្ទៃក្នុង ដើម្បីត្រួតពិនិត្យរាល់ទង្វើទាំងឡាយរបស់មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ។ ក្រមសីលធម៍ និងបទបញ្ជាផ្ទៃក្នុងត្រូវបង្កើតឡើងសម្រាប់កម្រិតព្រំដែននៃការទទួល ផ្តល់អំណាយ ការចូលរួមក្នុងពិធីកម្សាន្ត ការហូបចុក និងសកម្មភាពផ្សេងៗទៀតរបស់មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login