Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាបច្ចុប្បន្ននេះនឹងអាចសម្រេចបានលើការងារកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចដូចបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបនិងសហរដ្ឋអាមេរិកដែរក្នុងករណីរដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគ្រឹះសេដ្ឋកិច្ចព្រោះថា៖

  • ភាពអន់ថយនៃរបៀបផលិតពឹងផ្អែកលើធម្មជាតិនិងកសិកម្ម និងភាពប្រែប្រួលនៃលក្ខណៈធម្មជាតិដែលមាននៅក្នុងជីវិតសេដ្ឋកិច្ចជាតិ។
  • ចរិតឯកវប្បធម៌ និងភាពអន់ថយនៃទំនាក់ទំនងទីផ្សារនៅក្នុងប្រទេស ទាមទារឲ្យរដ្ឋរៀបចំនិងធ្វើអន្តរាគមន៍ក្នុងការពង្រឹងសេដ្ឋកិច្ចដើម្បីធានានូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងសមាហរណកម្មផ្ទៃក្នុងនៃប្រព័ន្ធសេដ្ឋកិច្ចជាតិ។
  • ភាពខ្ទេចខ្ទាំនិងក្រខ្សត់នៃសេដ្ឋកិច្ចជាតិទាមទារឲ្យមានការស្តារឡើងវិញគ្រប់ជ្រុងជ្រោយនិងគ្រប់វិស័យជាពិសេសការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស។
  • ផ្នែកឯកជននៅខ្សោយទាមទារឲ្យរដ្ឋធ្វើការកំណត់ទិសដៅ និងផែនការមេរយៈពេលយូរសម្រាប់ធ្វើការអភិវឌ្ឍផ្នែកឯកជនមានការបង្កើតច្បាប់ការពារផលប្រយោជន៍ឯកជនការលើកទឹកចិត្តដល់សហគ្រិនក្នុងការគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ច និងទីផ្សារជាដើម។
  • ភាពមិនទាន់សុក្រិតនៃបរិស្ថានដែលជួយដល់ការប្រព្រឹត្ត និងយន្តការសេដ្ឋកិច្ចទីផ្សារសេរីទាមទាររដ្ឋយកចិត្តទុកជាការកសាងឡើងវិញ និងកែលម្អជាច្រើនផ្នែក ទាំងផ្នែករចនាសម្ព័ន្ធនៃស្ថាប័នរដ្ឋបាល ទាំងផ្នែកសេវាកម្មនិងទាំងផ្នែកទ្រទ្រង់នានា ដើម្បីឲ្យផ្នែកឯកជនរីកលូតលាស់បានល្អ។
  • ផ្នែកឯកជន និងផ្នែករដ្ឋពុំទាន់មានទំនាក់ទំនងជាគូសន្ទានានៅគ្នានៅឡើយ។បញ្ហានេះទាមទារឲ្យរដ្ឋកសាងប្រព័ន្ធយន្តការងារមួយដែលមានរចនាសម្ព័ន្ធប្រទាក់ក្រឡា គ្នារវាងរដ្ឋនិងឯកជន។ ឯកសារយោង https://www.youtube.com/channel Prach Phanit

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login