គ្រប់អ្នកគ្រប់គ្រងទាំងអស់ត្រូវមានជំនាញ៣ គឺជំនាញបច្ចេកទេស គ្រប់គ្រងធនធានមនុស្ស និងគំនិតប្រាជ្យ ក៏ប៉ុន្តែនៅពេលអនុវត្តការងារវាប្រែប្រួលទៅតាមកិរិតនៃអ្នកគ្រប់គ្រង ព្រោះ ៖
- អ្នកដឹកនាំថ្នាក់ទាប គេជាអ្នកអនុវត្តការងារជំនាញផ្ទាល់ ដូចនេះវាទាមទារអោយគេត្រូវប្រើជំនាញបច្ចេកទេសច្រើនជាងជំនាញខាងគំនិតប្រាជ្ញា (50% > 10%)
- អ្នកដឹកនាំថ្នាក់ខ្ពស់ ជាអ្នកដឹកនាំ បញ្ជា ចាត់ចែងការងារ ធ្វើការសំរេចចិត្ត ដូចនេះក្នុងការងារគ្រប់គ្រងវាទាមទារអោយប្រើប្រាស់ជំនាញខាងគំនិតប្រាជ្ញាច្រើនជាងជំញបច្ចេកទេស ( 50% > 10% )
- ដោយឡែកចំពោះជំនាញគ្រប់គ្រងធនធានមនុស្សវិញគឺគ្រប់ថ្នាក់ដឹកនាំ គ្រប់គ្រងចាំបាច់ត្រូវមានកំរិតយល់ដឹងអោយប្រហាក់ប្រហែលគ្នាអំពីសកម្មភាពការងាររបស់មនុស្ស និងកំរិតគ្រប់គ្រងមនុស្ស ( 40%) ដូចៗគ្នា ។