Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើការគ្រប់គ្រងធនធានមនុស្ស​ នៅក្នុងក្រុមហ៊ុនគេធ្វើអ្វីខ្លះ?

២- តើគន្លឹះនៃការគ្រប់គ្រងដើម្បីជួយអោយក្រុមហ៊ុនរបស់អ្នកមានការរីកចំរើនមានអ្វីខ្លះ ?

៣- តើមានគន្លឹះប៉ុន្មានក្នុងការបើកអាជីវកម្មខ្នាតតូចទទួលបានភាពជោគជ័យ ?

៤- ដូចម្តេចហៅថា ការគ្រប់គ្រង ?

៥- ហេតុអ្វីក៏ការគ្រប់គ្រងចាំបាច់ត្រូវតែមានប្រព័ន្ធពីរ ?

ចម្លើយ

១- ការគ្រប់គ្រងធនធានមនុស្ស​ នៅក្នុងក្រុមហ៊ុនគេត្រូវធ្វើដូចជា ៖

ក- ជំនាញបង្កើតវប្បធម៌ក្រុមហ៊ុន និងច្បាប់វិន័យផ្សេងៗ

  • កំណត់គោលដៅ និងលក្ខណៈពិសេស របស់ស្ថាបន (ទស្សនវិស័យ និងបេសកកម្ម)
  • រៀបចំចិត្តគំនិត និងទង្វើដែលបុគ្គលិក ត្រូវប្រតិបត្តិប្រចាំថ្ងៃ ដើម្បីមានផលិតភាពខ្ពស់
  • រៀបចំការគ្រប់គ្រងស្ថាប័ន​ ដោយយកច្បាប់ជាធំ មិនមែនបុគ្គលជាធំ ដើម្បីស្ថាបនអាចដំណើរការបាន មិនអាស្រ័យលើមនុស្សម្នាក់ ។

ខ- ជំនាញបែងចែកទួនាទី និងភារកិច្ច

  • រៀបចំរចនាសម្ព័ន្ធការងារ ដែលជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងការងារជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់
  • ការបែងចែកការងារ ដល់បុគ្គលិកច្បាស់លាស់ នាំឲ្យមានការទទួលខុសត្រូវ ការងារខ្ពស់ និងផលិតភាពខ្ពស់
  • បុគ្គលិកខិតខំធ្វើការងារ ដើម្បីស្នាដៃរៀងៗខ្លួន ។

គ- ជំនាញជ្រើសរើស មនុស្សឲ្យបានល្អ

  • ដំណើរការ នៃការជ្រើសរើសបុគ្គលិក
  • របៀបសម្ភាសន៍ ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានបុគ្គលិកល្អ
  • ចំណុចសំខាន់ៗ ក្នុងការវិនិច្ឆ័យមនុស្ស ដែលអាចជ្រើសរើសមកធ្វើការបាន ទទួលលទ្ធផលការងារល្អ

ឃ- ជំនាញរៀបចំ ធនធានមនុស្ស និងផ្តល់ប្រាក់បៀវត្សរ៍

  • រៀបចំឲ្យត្រូវតាមទីកន្លែង និងជំនាញ របស់មនុស្សម្នាក់ៗ
  • ការៀបចំតារាងប្រាក់បៀវត្សរ៍ (Salary Scale ) ដែលមានប្រសិទ្ធភាព

ង- ជំនាញវាយតម្លៃលទ្ធផលការងារ លើកទឹក និងថែរក្សាមនុស្សល្អ

  • ការកំណត់សូចនាករណ៍វាស់វែង (KPI) លទ្ធផលការងាររបស់បុគ្គលិក ដ៏មានប្រសិទ្ធភាព
  • របៀបលើកទឹកចិត្តបុគ្គលិក ដោយយោងលើលទ្ធផលការងារ ដែលបានវាស់វែងហើយ
  • រូបមន្ត ដើម្បីរក្សាមនុស្សល្អ នៅធ្វើការជាមួយ

ច- ជំនាញហ្វឹកហ្វឺន និងអភិវឌ្ឍមនុស្ស ឲ្យកាន់តែខ្លាំង

  • របៀបស្វែងរកតម្រូវការហ្វឹកហ្វឺនក្នុងស្ថាបន (TNA)
  • របៀបហ្វឹកហ្វឺនបុគ្គលិកដែលមានប្រសិទ្ធភាពខ្ពស់បំផុត ។

២- គន្លឹះនៃការគ្រប់គ្រងដើម្បីជួយអោយក្រុមហ៊ុនរបស់អ្នកមានការរីកចំរើនមានដូចជា ​៖

  • ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មត្រូវត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងពីការចំណាយ និង ចំណូលរបស់អាជីវកម្មរបស់អ្នក។ បីទោះអាជីវម្មរបស់អ្នកមានប្រព័ន្ធគ្រប់គ្រងចំណូលដ៏ដោយ ក៏អ្នកមិនអាចប្រហែសបានដែរ។
  • ត្រួតពិនិត្យការចំណាយ ត្រួតពិនិត្យការចំណាយគ្រប់ពេលវេលាដើម្បីដឹងថា ការចំណាយរបស់អាជីកម្មរបស់អ្នកត្រូវគោលដៅ។ ការចំណាយដើម្បីបង្កើតចំណូលមិនមានអ្វីចម្លែកទេ តែអ្នកត្រូវការត្រួតពិនិត្យការចំណាយរបស់អ្នកបានគ្រប់គ្រាន់ដែរទេ? ជៀសវាងការខ្វះខាតនូវចំណុចណាមួយដែល ធ្វើអោយមានការខាតបង់ប្រាក់ចំនេញនៅពេលក្រោយ។
  • ផ្ដល់អ្វីដែលអ្នកអាចធ្វើបានកេរ្តិ៍ឈ្មោះអាជីវកម្មជារឿងសំខាន់ណាស់។អ្នកមិនត្រូវចុះកិច្ចសន្យាណាមួយដែលអ្នកមិនអាចធ្វើបាននោះទេ ដូចជាការងារណាដែលហួសពីសម្ថតកិច្ចក្រុមហ៊ុនរបស់អ្នកនោះទេ។ ហើយបើអ្នកបានចុះកិច្ចព្រមព្រៀមហើយ អ្នកធ្វើមិនបាន នឹងមិនទាន់ពេលវេលាទេ អាចធ្វើអោយកេរ្តិ៍ក្រុមហ៊ុនរបស់អ្នកធ្លាក់ចុះ។ ទោះបីជាអ្នកត្រូវការប្រាក់ចំណេញក៏ពិតមែន ប៉ុន្តែវាត្រូវការមានគុណភាពស្របជាមួយនឹងតម្លៃនៃទំនិញរបស់អ្នកដូចគ្នាចឹងដែរ។
  • ប្រើប្រាស់បំណុលសម្រាប់ទុនបង្វិល វាជារឿងសំខាន់ណាស់ដែលអ្នកជៀសវាងការប្រើប្រាស់ដើមទុនរបស់សម្រាប់ការចំណាយលើការទិញសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនរបស់អ្នកនោះ។ ជៀសវាងការទិញដែលត្រូវចំណាយប្រាក់ច្រើន អ្នកអាចជ្រើសរើសវិធីជួលវិញ ឬ អ្នកអាចធ្វើការខ្ចីប្រាក់ពីធនាគាដើម្បីទិញរបស់ទាំងនោះ។

៣- គន្លឹះទាំង៥ក្នុងការបើកអាជីវកម្មខ្នាតតូចទទួលបានភាពជោគជ័យ ៖

  • គិតពីទំហំ​ទីផ្សារ ៖ កាលណាអ្នកបានសិក្សា​ពីទីផ្សារ​នៃក្រុមអតិថិជនគោលដៅរបស់អ្នក​បាន​ច្បាស់លាស់​និង​ជ្រើសរើសយក​អាជីវកម្ម​ដែលត្រឹមត្រូវស្របតាម​ជំនាញរបស់​អ្នកទៀត​នោះ​វានឹង​ធ្វើឲ្យអ្នក​កាន់​តែមានភាពងាយស្រួល​ឡើង។ ប្រសិនបើ​ទីផ្សារ​របស់​អ្នកកាន់​តែធំនោះ​អត្រានៃការ​លក់​របស់​អ្នកក៏​កាន់តែ​កើនឡើង​ដែរ។​ ឧទាហរណ៍ថា​អ្នក​ចង់​បើក​អាហារដ្ឋាន​មួយ​កន្លែង​នៅទល់​មុខផ្សា​រ​​អូរឫស្សី​នោះ​មាន​ន័យថា​អ្នកនៅក្បែរៗ​នោះនិងអតិថិជនដែល​មក​ផ្សារ​គឺ​សុទ្ធតែ​ជា​អតិថិជន​គោលដៅរបស់អ្នកទាំងអស់។ យើង​សង្កេតឃើញ​ថា​អ្នកគឺមានទី​ផ្សារធំណាស់ដោយសារតែ​នៅផ្សារ​នោះគឺ​មានមនុស្ស​ចូលច្រើន​ស្ទើររាល់ថ្ងៃ។ យ៉ាងណាមិញ​វាស្ថិតនៅលើ​ការសម្រេចចិត្ត​របស់អ្នក​ថាតើអ្នកនឹង​រើសយក​ប្រភេទនៃអាជីវកម្ម​បែបណាតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា​អ្នកត្រូវមានភាពវ័យឆ្លាតក្នុង​ការ​ជ្រើសរើសប្រភេទអាជីវកម្ម​ព្រមទាំង​សម្រួចគោលដៅទៅកាន់​អតិថិជន​របស់អ្នក។
  • ធម្មជាតិ​នៃ​ផលិតផលឬ​សេវាកម្ម ៖ វាត្រូវមើល​តាម​ប្រភេទនៃ​ផលិតផល​អ្នកដែរ​ថាតើវាត្រូវបានគេ​​​ប្រើប្រាស់រាល់ថ្ងៃ ម្តងម្កាល ឬអាចមានទំនិញជំនួសច្រើនជាងនិងថោកជាង។ ប្រសិនបើវា​ជា​ផលិតផល​ដែលគេតែងប្រើប្រាស់​រាល់​ថ្ងៃ​ប្រាកដណាស់ថា​អ្នកនឹងមិន​សូវមានការ​ព្រួយ​បារម្ភឡើយ​ថាខ្លាចវាលក់​មិនដាច់ឬ​ឆាប់ខូច​គុណភាពជាដើម។
  • ដៃគូប្រកួតប្រជែង ៖ ​​អ្នក​មិនត្រូវ​ភ្លេចគិតគូរពីដៃគូ​ប្រកួតប្រជែងរបស់អ្នក​នោះទេ។ អ្នក​ត្រូវដឹង​ថា​អ្នកណាខ្លះដែលជា​ដៃគូ​ប្រកួតប្រជែង​របស់អ្នក​និង​មានលក់ផលិតផល​ឬបម្រើ​សេវាកម្មជំនួស​អ្នកបាន​។ ជាពិសេស​អ្នក​ត្រូវ​រកវិធីសាស្រ្តណាដែលអាចដណ្តើម​បាន​ការទិញពី​អតិថិជន​តែត្រូវតែ​ប្រកប​ដោយ​ក្រមសីលធម៌​និងស្របច្បាប់។
  • របៀបដឹកជញ្ជូន និងស្តុក ៖ អ្នកត្រូវគិតគូឲ្យហើយ​ថា​ផលិតផល​របស់អ្នកអាច​ដឹកជញ្ជូនតាមរបៀប​ណាខ្លះដើម្បីយកមកលក់និងលក់ឲ្យ​អតិថិជន​ ឬមួយអតិថិជនត្រូវ​មក​ទិញ​ដោយផ្ទាល់​ឬយ៉ាងណា។ បើ​អ្នក​បានគិតគូរ​ពីវារួចជាស្រេច​វានឹងធ្វើឲ្យ​ងាយស្រួល​ក្នុងការ​ដាក់​តម្លៃទំនិញ។ ក្រៅពីនេះ​អ្នកក៏​ត្រូវពិចារណា​ថ្លៃ​ចំណាយចំពោះ​ការរក្សាទុក​ទំនិញ​របស់អ្នកដែរ។
  • របៀបនៃការគ្រប់គ្រង​អាជីវកម្ម​របស់អ្នក ​៖ អ្នកត្រូវដឹងថាតើអាជីវកម្មរបស់អ្នកនឹងត្រូវបានគ្រប់គ្រងដូចម្តេច មានអ្នកផ្គត់ផ្គង់ណាខ្លះ​ អ្នកណាដែល​ចូលជាមួយអ្នក និងប្រភព​នៃ​​​ដើមទុន​ក្នុងការរកស៊ី។

៤- ការគ្រប់គ្រង គឺសំដៅលើដំណើរការនៃការរមួយរបស់អង្គការចាត់តាំង ឬអង្គភាពដោយឆ្លងកាត់ការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀត សំដៅធ្វើសំរេចគោលបំណងមួយជាកំណត់ ។ ឬការជះឥទ្ធិពលមានគោលដៅរបស់ប្រធានបទទៅលើកម្មបទ សំដៅធ្វើអោយសំរេចនូវផលប្រយោជន៍មួយជាកំណត់ ។

៥- បានជាការគ្រប់គ្រងចាំបាច់ត្រូវតែមានប្រព័ន្ធពីរ ព្រោះវាក្រិត្យក្រមរួមរបស់ការគ្រប់គ្រង ។ បើការគ្រប់គ្រងមានតែប្រព័ន្ធគ្រប់គ្រង ហើយគ្មានប្រព័ន្ធត្រូវគេគ្រប់គ្រងទេនោះ គឺគ្មានការគ្រប់គ្រង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login