សំណួរ
១១- ចូរលើកឡើងអំពីសារៈសំខាន់របស់ការចាត់តាំងចំពោះការងារគ្រប់គ្រង ?
១២- ចូរលើកឡើងអំពីសារៈសំខាន់របស់ការដឹកនាំចំពោះការងារគ្រប់គ្រង ?
១៣- ចូរលើកឡើងអំពីសារៈសំខាន់របស់ការត្រួតពិនិត្យចំពោះការងារគ្រប់គ្រង ?
១៤- តើជាទូទៅនៅក្នុងអង្គភាពមួយគេចែកថ្នាក់គ្រប់គ្រងជាប៉ុន្មានថ្នាក់ ? រួមមានថ្នាក់ណាខ្លះ ?
១៥- ក្នុងការងារគ្រប់គ្រងវាទាមទារអោយអ្នកគ្រប់គ្រងត្រូវមានជំនាញ៣ ប៉ុន្តែនៅពេលប្រើប្រាស់វាបែរជាប្រែប្រួលទៅតាមកិរិតដឹកនាំទៅវិញ ហេតុអ្វី ?
ចម្លើយ
១១- សារៈសំខាន់របស់ការងារចាត់តាំងគឺ ៖
- បង្ហាញពីទំនាក់ទំនងរវាងមនុស្សនិងមនុស្សក្នុងដំណើរអនុវត្តការងារ
- បង្ហាញពីបែបបទនិងទំរង់ការងារច្បាស់លាស់និងមានប្រសិទ្ធិភាព
- វាយតំលៃត្រឹមត្រូវនូវសមត្ថភាពរបស់និយោជិក ដើម្បីរៀបបញ្ចូលអោយត្រូវតាមមុខជំនាញនិមួយៗរបស់គេ និងតាមសំណូមពររបស់ការងារ
- ធ្វើអោយការងារមានខ្សែសង្វាក់និងមានទំនួលខុសត្រូវពីផ្នែកមួយទៅផ្នែកមួយទៀត ស្របតាមកំរិតសមត្ថភាពជំនាញ និងចំណេះដឹងរបស់និយោជិកម្នាក់ៗ ព្រមទាំងបញ្ជាក់ច្បាស់ពី ៖
- ការងារណាខ្លះត្រូវធ្វើ ?
- អ្នកណាជាអ្នកធ្វើ ?
- អ្នកណាជាអ្នកទទួលខុសត្រូវ ? កំរិតណា ? ដូចម្តេច ?
- ទំនាក់ទំនងការងារដូចម្តេច ? ជាមួយអ្នកណា ? ខ្សែរយះទទឹងឬបណ្តាយ ?
- រាយការណ៍ទៅអោយនរណា ? ការងារសំរេចបានដូចម្តេច ?
១២- សារៈសំខាន់របស់ការងារដឹកនាំគឺ ៖
- បង្ហាញពីសមត្ថភាពរបស់អ្នកដឹកនាំក្នុងការអប់រំ ណែនាំ…បង្រៀនដល់និយោជិកនូវការងារ និងបទពិសោធន៍ថ្មីៗស្តីពីវិទ្យាសាស្រ្ត និងបច្ចេកទេស
- ធ្វើអោយនិយោជិកស្វ័យភ្ញាក់រលឹកយល់ដឹងពីតំលៃរបស់ខ្លួន តំលៃការងារ និងតំលៃរបស់អង្គភាព
- ចេះស្តាប់មតិ ត្រួតពិនិត្យ កែតំរូវ សម្របសម្រួលរាល់បញ្ហាស្មុគ្រស្មាញ ...
- ចេះប្រើអំណាច ចេះចាត់ចែង រៀបចំខ្សែសង្វាក់ការងារ និងធ្វើអោយការងារបានសំរេចតាមគោលដៅបានកំណត់ទុក ។
១៣- សារៈសំខាន់របស់ការងារត្រួតពិនិត្យគឺ ៖
- មើលឃើញបញ្ហា និងមូលហេតុដែលនាំឱ្យការងារសំរេច ឬមិនសំរេចបានតាមគោលដៅ
- ដោះស្រាយរាល់ភាពអសកម្មក្នុងការងារបានទាន់ពេលវេលា
- ប្រៀបធៀប វិភាគ វាយតំលៃលើរាល់សកម្មភាពការងារដែលអនុវត្តកន្លងមក និងអាចធ្វើការកែតំរូវ កែលំអបានទាន់ពេលវេលា
- មានវិធានការចំពោះនិយោជិកអោយធ្វើការងារបានប្រសិទ្ធិភាព ។
ប្រើជំនាញអ្វីខ្លះ ? និងអនុវត្តជំនាញនោះដូចម្តេចនៅតាមថ្នាក់និមួយៗ ? ចូរអធិប្បាយដោយសង្ខេបតាមថ្នាក់និមួយៗ ។
១៤- ជាទូទៅនៅក្នុងអង្គភាពមួយគេចែកថ្នាក់គ្រប់គ្រងជា ៣ កិរិត រួមមាន ៖ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ថ្នាក់កណ្តាល និងថ្នាក់ទាប ។ ហើយថ្នាក់និមួយៗត្រូវប្រើជំនាញ ៣ដូចៗគ្នាគឺ ៖ ជំនាញបច្ចេកទេស (ទី១) ជំនាញគ្រប់គ្រងធនធានមនុស្ស (ទី២) និងជំនាញខាងគំនិតបញ្ញាប្រាជ្ញាស្មារតី (ទី៣) ។
ថ្នាក់និមួយៗអនុវត្តជំនាញដូចខាងក្រោម ៖
- ថ្នាក់ខ្ពស់អនុវត្ត ជំនាញទី១=១០%, ទី២= ៤០% និង ទី៣ = ៥០%
- ថ្នាក់កណ្តាលអនុវត្ត ជំទាញទី១= ៣0%, ទី២= ៤០% និង ទី៣= ៣0%
- ថ្នាក់ទាបអនុវត្ត ជំញទី១= ៥០%, ទី២= ៤០% និង ទី៣=១០% ។
១៥- គ្រប់អ្នកគ្រប់គ្រងទាំងអស់ត្រូវមានជំនាញ៣ គឺជំនាញបច្ចេកទេស គ្រប់គ្រងធនធានមនុស្ស និងគំនិតប្រាជ្យ ក៏ប៉ុន្តែនៅពេលអនុវត្តការងារវាប្រែប្រួលទៅតាមកិរិតនៃអ្នកគ្រប់គ្រង ព្រោះ ៖
- អ្នកដឹកនាំថ្នាក់ទាប គេជាអ្នកអនុវត្តការងារជំនាញផ្ទាល់ ដូចនេះវាទាមទារអោយគេត្រូវប្រើជំនាញបច្ចេកទេសច្រើនជាងជំនាញខាងគំនិតប្រាជ្ញា (50% > 10%)
- អ្នកដឹកនាំថ្នាក់ខ្ពស់ ជាអ្នកដឹកនាំ បញ្ជា ចាត់ចែងការងារ ធ្វើការសំរេចចិត្ត ដូចនេះក្នុងការងារគ្រប់គ្រងវាទាមទារអោយប្រើប្រាស់ជំនាញខាងគំនិតប្រាជ្ញាច្រើនជាងជំញបច្ចេកទេស ( 50% > 10% )
- ដោយឡែកចំពោះជំនាញគ្រប់គ្រងធនធានមនុស្សវិញគឺគ្រប់ថ្នាក់ដឹកនាំ គ្រប់គ្រងចាំបាច់ត្រូវមានកំរិតយល់ដឹងអោយប្រហាក់ប្រហែលគ្នាអំពីសកម្មភាពការងាររបស់មនុស្ស និងកំរិតគ្រប់គ្រងមនុស្ស ( 40%) ដូចៗគ្នា ។
តភាគ