Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើការងារគ្រប់គ្រងមានផលប្រយោជន៍អ្វីខ្លះដល់អង្គភាព និងសមាជិករបស់អង្គភាព ?

៧- ដើម្បីសំរេចបាននូវគោលដៅជាក់លាក់មួយ តើអង្គភាពអាជីវកម្មត្រូវមានអ្វីខ្លះ ?

៨- តើមុខងារនៃការគ្រប់គ្រងមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ។

៩- តើជំនាញគ្រប់គ្រងមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? គេប្រើវាសំរាប់ធ្វើអ្វី ? ចូររៀបរាប់សង្ខេប ។

១០- ចូរលើកឡើងអំពីសារៈសំខាន់របស់ផែនការចំពោះការងារគ្រប់គ្រង ?

ចម្លើយ

៦- ការគ្រប់គ្រង គឺបំរើផលប្រយោជន៍រួមសំរាប់អង្គភាពទាំងមូល និងសមាជិកគ្រប់រូបក្នុងអង្គភាព ដោយប្រាក់ចំណេញ មាន ៖

  • ធ្វើអោយអង្គភាពរីកចំរើន ឬពង្រីកអាជីវកម្ម
  • បំរើផលប្រយោជន៍ដល់គ្រប់សមាជិកក្នុងអង្គភាព

- ផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន បំរើជីវភាពគ្រួសាររបស់គេផ្ទាល់

- ផលប្រយោជន៍របស់និយោជិក ៖ បៀវត្ស រង្វាន់ និងប្រាក់បំណាច់ផ្សេងៗ បណ្តុះបណ្តាលជំនាញឯកទេស ។

៧- ដើម្បីសំរេចគោលដៅជាក់លាក់មួយ លុះត្រាតែអង្គភាពនោះមាន ៖

  • ច្បាប់អនុញ្ញាតអោយធ្វើអាជីវកម្មពីស្ថាប័នរដ្ឋ
  • ផែនការការងារច្បាស់លាស់
  • ការចាត់តាំង ឬចាត់ចែងការងារជូនបុគ្គលិកត្រឹមត្រូវ
  • ការដឹកនាំល្អ និង
  • ត្រួតពិនិត្យទៅលើរាល់លទ្ធផលការងារដែលបុគ្គលិកអនុវត្តកន្លងមក ។
  • ក្រៅពីនេះអង្គភាពក៏ត្រូវតែមានផងដែរនូវ ៖

- ធនធានមនុស្សមានសមត្ថភាពគ្រប់គ្រាន់ស្របនឹងតំរូវការការងារ

- ថវិកាគ្រប់គ្រាន់សំរាប់ទ្រទ្រង់ដំណើរការអាជីវកម្ម

- មូលរៀនសំភារៈបច្ចេកទេសគ្រប់គ្រាន់ ទំនើប ទាន់សម័យសំរាប់បំរើការងារ ។

៨- ការគ្រប់គ្រងមានមុខងារ ៤ គឺ ៖

  • ផែនការសកម្មភាពការងារច្បាស់លាស់ស្របតាមធនធានដែលអង្គភាពមាន
  • ការចាត់តាំង ឬចាត់ចែងការងារជូនបុគ្គលិកអោយត្រូវតាមជំនាញឯកទេសរបស់គេ ។
  • ការដឹកនាំល្អ- ត្រឹមត្រូវ និងស្របទៅនឹងវប្បធម៌របស់អង្គភាព និងតំបន់ ។
  • ត្រួតពិនិត្យទៅលើរាល់លទ្ធផលការងារដែលបុគ្គលិកអនុវត្តកន្លងមក ។

ទាំងអស់នេះប្រើសំរាប់សំរេចគោលបំណង គោលដៅរបស់អង្គភាព ។

៩- ជំនាញគ្រប់គ្រងរួមមាន ៣ ប្រភេទគឺ ៖

  • ជំនាញបច្ចេកទេស ៖ ប្រើសំរាប់ធ្វើការត្រួតពិនិត្យ និងវាយតំលៃលើរាល់ការងារបច្ចេកទេស
  • ជំនាញគ្រប់គ្រងធនធានមនុស្ស ៖ ប្រើសំរាប់ធ្វើការចាត់ចែងការងារ ចាត់តាំងនិយោជិក អប់រំ បង្រៀន ដឹកនាំ ទំនាក់ទំនងការងារ ជំរុញលើកទឹកចិត្តនិយោជិក ...។ល។
  • ជំនាញខាងគំនិតបញ្ញ ប្រាជ្ញា ៖ ឆាប់យល់ដឹងពីកំរិតស្មុគ្រស្មាញរបស់ការងារ ចេះដោះស្រាយ មានសុឆន្ទៈក្នុងការសំរេចចិត្ត ចេះដឹងខាងផ្នែកច្បាប់សង្គម ជំនួញច្រើន ... ។ល។

១០- សារៈសំខាន់របស់ការងារផែនការ គឺ ៖

  • ជួយអោយអ្នកគ្រប់គ្រងដឹកនាំអាចកំណត់បាន នូវគោលដៅសំរាប់ការងាររបស់អង្គភាព
  • វាជាត្រីវិស័យសំរាប់ចង្អុលទិសការងាររបស់អង្គភាព
  • ជាយុទ្ធសាស្ត្រមួយសំរាប់អនុវត្តការងារអោយសំរេចតាមគោលដៅ ដែលបានកំណត់ទុក និងទទួលបានជោគជ័យនៅទីបញ្ចប់
  • ធ្វើអោយអ្នកគ្រប់គ្រងដឹកនាំអាចប្រើប្រាស់អស់នូវកំលាំងសក្តានុពលភាពរបស់ធនធានទាំងអស់ក្នុងអង្គភាព និងមានប្រសិទ្ធិភាពល្អ
  • គ្មានផែនការ គឺមិនអាចនិយាយដល់ការអនុវត្តន៍ការងារ និងគ្រប់គ្រងការងារណាមួយអោយសំរេចជោគជ័យបានឡើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login