Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- ចូរលើកឡើងអំពីលក្ខណៈខុសគ្នារវាងមុខងារគ្រប់គ្រង និងមុខងារដឹកនាំ ?

១៧- តើការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រ និងការគ្រប់គ្រងតាមបែបសិល្បៈមួយណាល្អជាង ?

១៨- តើតំរូវការរបស់មនុស្សមានប៉ុន្មានប្រភេទ ? ចូររៀបរាប់ដោយសង្ខេបតាមតំរូវការនិមួយៗ ។

១៩- ដូចម្តេចដែលហៅថា ផែនការ ?

២០- ដូចម្តេចដែលហៅថា ផែនការយុទ្ធសាស្រ្ត ?

ចម្លើយ

១៦- លក្ខណៈខុសគ្នារវាងមុខងារគ្រប់គ្រង និងមុខងារដឹកនាំ​ គឺ ៖

+ មុខងារគ្រប់គ្រង

  • ការងារផែនការ
  • ការងារចាត់តាំង
  • ការងារដឹកនាំ និង
  • ការងារត្រួតពិនិត្យ ។

+ មុខងារដឹកនាំ

  • ការងារផែនការ
  • ការផ្គួចផ្តើមគំនិត
  • ការឧបត្ថម្ភ
  • ការផ្សព្វផ្សាយ និង
  • ការវាយតំលៃ ។

១៧- ការគ្រប់គ្រងតាមបែបទាំងពីរល្អដូចគ្នា ព្រោះវាមានមួលបង្អែកត្រឹមត្រូវ និងមានបទដ្ឋានច្បាស់លាស់ដូចគ្នា ដូចនេះការប្រើប្រាស់វាអាស្រ័យទៅលើអ្នកគ្រប់គ្រងចេះប្រើវាអោយស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង ប៉ុណ្ណោះ ។

១៨- តំរូវការរបស់មនុស្ស មាន ៥ យ៉ាងគឺ ៖

  • រស់ ៖ មានស្បៀងអាហារ សំលៀកបំពាក់ និងជំរកស្នាក់នៅ ។
  • សេចក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត សុវត្ថិភាព និរភ័យក្នុងការរស់នៅ ។
  • ក្តីសេចក្តីស្រឡាញ់ ៖ តំរូវរធ្វើអោយមានទំនាក់ទំនង ដោយរីករាយជាមួយនឹងមនុស្សផងគ្នា ដែលជាបងប្អូន ជាមិត្តភ័ក្តិ ជាក្រុមគ្រួសារ និងត្រូវបានគាំទ្រពីសង្គមផងដែរ ។
  • តំលៃខ្លួន ៖ តំរូវការអោយគេទទួលស្គាល់ខ្លួន ការគោរពចំពោះខ្លួន កេត្យានុភាព កេរ្តិ៍ឈ្មោះ ការកោតសរសើរពីមនុស្សផងគ្នា ។
  • តំរូវការកំរិតខ្ពស់បំផុត ៖ ការបង្រួញពីសមត្ថភាពពិតរបស់ខ្លួន តំរូវការនេះរួមមានការប្រាថ្នា ចង់បានសំរាប់បំពេញចិត្តខ្លួនឯង និងបំណងប្រាជ្ញាក្នុងការសំរេចជោគជ័យក្នុងជីវិតខ្លួនឯង ដូចជាចង់មានឈ្មោះជាអ្នកប្រាជ្ញ វិរៈបុរស ឬមហាបុរសរដ្ឋជាដើម ... ។ល។

១៩- ដែលហៅថា ផែនការ គឺជាគម្រោងការងារណាមួយ ដែលលើកឡើងប្រកបដោយការត្រិះរិះពិចារណា មានបទដ្ឋានត្រឹមត្រូវ មានលក្ខណៈវិទ្យាសាស្ត្រ ហើយអាចអនុវត្តបាន ។

២០- ដែលហៅថាផែនការយុទ្ធសាស្រ្ត ជាត្រីវិស័យបង្ហាញពីគោលដៅរបស់អង្គភាព និងបង្កើតជាយុទ្ធសាស្រ្តសំដៅសំរេចគោលដៅ គោលបំណងទៅតាមលំដាប់លំដោយនៃដំណើររបស់វា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login