ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- អ្វីទៅហៅថា SWOT ? ចូរស្រាយបញ្ជាក់ ។
២២- តើអ្វីទៅហៅថា SMART ? ចូរស្រាយបញ្ជាក់ ។
២៣- តើ SWOT មានឥទ្ធិពលអ្វីខ្លះទៅលើការងារអាជីវកម្មរបស់អង្គភាព ?
២៤- តើផែនការយុទ្ធសាស្រ្តមានសារៈសំខាន់ដូចម្តេចខ្លះចំពោះអង្គភាពអាជីវកម្ម ?
២៥- ដូចម្តេចដែលហៅថា ការចាត់តាំង ?
ចម្លើយ
២១- SWOT វាជាពាក្យកាត់មួយដែលន័យពេញរបស់វាគឺ Strengths = ភាពរឹងមាំ, Weakness = ភាពខ្សោយ, Opportunities = ឱកាស, Threats = ការគំរាមកំហែង, គេប្រើវាសំរាប់ធ្វើការវិភាគទៅលើមជ្ឈដ្ឋាន នៅមុនពេលកសាងផែនការអាជីវកម្មមួយអោយអង្គភាព ។
២២- SMART វាជាពាក្យកាត់មួយដែលន័យពេញរបស់វាគឺ Specific = ច្បាស់លាស់, Measurable = អាចវាស់វែងបាន, Achievable / Available = ដែលអាចសម្រេចបាន, Reality = ភាពពិប្រាកដ, Time / Timely = ពេលវេលា, គេប្រើវាសំរាប់ធ្វើការវិភាគទៅលើមជ្ឈដ្ឋាននៅមុនពេលកសាងផែនការអាជីវកម្មមួយអោយអង្គភាព ។
២៣- ឥទ្ធិពលរបស់ SWOT ចំពោះការងារអាជីវកម្ម គឺ ៖
២៤- ផែនការយុទ្ធសាស្រ្តជាប្រភេទផែនការរយៈពេលវែង និងមធ្យមដែលមានគោលដៅសំរាប់អនាគតយូរអង្វែង ។ សារៈសំខាន់របស់វាមានដូចខាងក្រោម ៖
២៥- ដែលហៅថាការចាត់តាំង គឺជាដំណើរឯកទេសកម្មការងារ = ការបំបែកការងារនិងប្រគល់ការងាររបស់អង្គភាពទៅអោយគ្រប់សមាជិកម្នាក់ៗធ្វើសកម្មភាពតាមជំនាញរបស់គេ ក៏ប៉ុន្តែមិនមែនធ្វើការងារទាំងមូលរបស់អង្គភាពឡើយ ។