Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- ដូចម្តេចដែលហៅថារចនាសម្ព័ន្ធចាត់តាំង ?

២៧- ដូចម្តេចហៅថា ចាត់តាំងល្អ ?

២៨-​ ដើម្បីធ្វើអោយការត្រួតពិនិត្យមួយមានប្រសិទ្ធិភាពខ្ពស់ តើអ្នកគ្រប់គ្រងគប្បីត្រូវធ្វើអ្វីខ្លះ ?

២៩- ដូចម្តេចដែលហៅថា ទំនួលខុសត្រូវ ? ការផ្ទេរសិទ្ធិ ?

៣០- ដូចម្តេចដែលហៅថាឥទ្ធិពល ?

ចម្លើយ

២៦- ដែលហៅថារចនាសម្ព័ន្ធចាត់តាំង គឺជាការរៀបរាប់ពីបណ្តាគំរោងការងាររបស់អង្គភាព និងបង្ហាញពីលក្ខណៈពិសេសនៃការគ្រប់គ្រងរបស់អង្គភាពនោះ ឬហៅថាខ្សែរយៈគ្រប់គ្រង ខ្សែរយៈការងារ ឬជាគំរោងការងារមួយដែលអាចជួយអោយអ្នកគ្រប់គ្រងធ្វើការត្រួតពិនិត្យលើការងាររបស់ផ្នែកនិមួយៗ និយោជិកម្នាក់ៗ (អ្នកទទួលខុសត្រូវលើការងារនិមួយៗ) ។

២៧- ដែលហៅថា ចាត់តាំងល្អ គឺត្រូវមានមនុស្ស (សមត្ថភាព = ចំណេះដឹង, ចំណេះធ្វើ និងបទពិសោធន៍) មូលដ្ឋានសំភារៈបរិក្ខារ, ការងារដោយទាំងបីនេះត្រូវស៊ីសង្វាក់គ្នា ។

២៨- អ្នកគ្រប់គ្រងគប្បីត្រូវអនុវត្ត ៖

  • គ្រប់មធ្យោបាយត្រួតពិនិត្យគួរតែបង្កើតឡើងដោយយកចិត្តទុកដាក់បំផុត
  • គោលការណ៍សំរាប់ធ្វើការត្រួតពិនិត្យគួរតែអ្នកគ្រប់គ្រងធ្វើការពន្យល់អោយបានច្បាស់លាស់បំផុត និងគ្រប់ជ្រុងជ្រោយ ដើម្បីអោយមានការគាំទ្រពីគ្រប់និយោជិកទាំងអស់ និងចៀសវាងនូវការភ័ន្តច្រឡំដោយមិនសមហេតុផល ។

 

២៩- ដែលហៅថាទំនួលខុសត្រូវ គឺជាការធានាអះអាង ការប្រឈមមុខទទួលយកនូវលទ្ធផលនៃទង្វើ ដែលយើងបានធ្វើចំពោះមុខ ឬជាកាតព្វកិច្ចរបស់មនុស្សមា្នក់ចំពោះកិច្ចការងារ ដែលខ្លួនបានទទួលយ៉ាងច្បាស់ពីអង្គភាព ។

៣០- ដែលហៅថាឥទ្ធិពល ជាកំលាំងសម្ពាធមួយកើតឡើងធម្មជាតិ ឬមនុស្សដែលអាចធ្វើអោយមនុស្ស សត្វ កែប្រែអាកប្បកិរិយា ឬឥរិយាបថរបស់គេ ឬជាដំណើរដែលមនុស្សម្នាក់អាចកែប្រែអាកប្បកិរិយា ឬឥរិយាបថរបស់មនុស្សម្នាក់ទៀត ។ (ឥទ្ធិពល គឺជាការធ្វើអោយអ្នកដទៃគិត និងធ្វើតាមរបៀបពិសេសរបស់ខ្លួន) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login