Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- ដូចម្តេចដែលហៅថា ទស្សនវិស័យសេដ្ឋកិច្ច ? តើឆ្នាំ២០១៧ខាងមុខ ទស្សនសេដ្ឋកិច្ចកម្ពុជាដូចម្តេច?

២- តើអ្វីខ្លះជាសសរស្តម្ភសំខាន់ទាំង៤នៃកំណើនសេដ្ឋកិច្ចកម្ពុជា ? ហេតុអ្វីបានជាគេចាត់ទុកវាជាសសរស្តម្ភ ?

៣- ចូររៀបរាប់ត្រួសៗពីវិស័យសកម្មភាពទាំងបី ? សម្រាប់ឆ្នាំ២០១៦នេះ តើវិស័យសកម្មភាពនីមួយៗនៃសេដ្ឋកិច្ចកម្ពុជាមានការវិវត្តន៍យ៉ាងដូចម្តេច ?

៤- ហេតុអ្វីបានជាគេត្រូវសិក្សាស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកលក្នុងដំណើរការនៃការវិភាគសេដ្ឋកិច្ចកម្ពុជា ?

៥- ចូររៀបរាប់អំពីអនុវិស័យធំៗចំនួន៣នៃវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ? ហេតុអ្វីបានជាគេចាត់ទុកថា អនុវិស័យទាំងនោះមានសារៈសំខាន់?

៦- ចូរបកស្រាយពីគោលបំណងនៃការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា ។

ចម្លើយ

១- ដែលហៅថា ទស្សនវិស័យសេដ្ឋកិច្ច គឺជាការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ឆ្នាំបន្ទាប់ ទៅលើកត្តាមួយចំនួនដូចជា ផសស អតិផរណា ការនាំចេញនាំចូល ដែលឆ្លុះបញ្ចាំងសេដ្ឋកិច្ចជារួម ដោយផ្អែកទៅលើការវិភាគ និងវាយតម្លៃអំពីសក្តានុពលភាព ដែលបានធ្វើពិពិធកម្មសកម្មភាពបច្ចុប្បន្នចំពោះវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជាសសរស្តម្ភសម្រាប់ជាជន្ទលសេដ្ឋកិច្ចទាំងមូល ហើយរួមបញ្ចូលជាមួយនឹងការវិភាគ និងសន្និដ្ឋានអំពីហានិភ័យចំពោះសេដ្ឋកិច្ចតំបន់សកល ជាពិសេសស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទាំងឡាយដែលមានទំនាក់ទំនងជាមួយសេដ្ឋកិច្ចខ្លួនលើផ្នែកពាណិជ្ជកម្ម រូបិយវត្ថុ និងឥណទាន ព្រមទាំងការធ្វើវិនិយោគទុន។ ក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណ ៧% ។

២- សសរស្តម្ភទាំងបួននៃកំណើនសេដ្ឋកិច្ចកម្ពុជាគឺ ៖

  • វិស័យកាត់ដេរ
  • វិស័យកសិកម្ម
  • វិស័យទេសចរណ៍ និង
  • វិស័យសំណង់ ។

គេចាត់ទុកវិស័យទាំងបួននេះជាសសរស្តម្ភ ព្រោះវិស័យនីមួយៗក្នុងចំណោមវិស័យទាំងបួននេះបានធ្វើឲ្យកំណើនសេដ្ឋកិច្ចយើងមានការកើនឡើង លឿនជាងវិស័យផ្សេងៗទៀត និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចមាននិរន្តរភាពរយៈពេលយូរ បើទោះបីមានវិស័យខ្លះថមថយកំណើនបន្តិចបន្តួចក៏ដោយ ។ ដោយតែសសរបួននេះមានភាពរឹងមាំរីកចំរើន និងមានកំណើនលឿនទៀតនោះ គឺនឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចំរើនបន្ថែមទៀត ហើយដើម្បីថែរក្សាសសរនេះ គឺយើងត្រូវធ្វើពិពិធកម្ម ។

៣- វិស័យសកម្មភាពសេដ្ឋកិច្ចមានបីគឺ ៖

ក- វិស័យកសិកម្ម គេបានប៉ាន់ស្មានថានៅឆ្នាំ២០១៦ វិស័យកសិកម្មមានការកើនឡើង ០.៥ ធៀបនឹងឆ្នាំ២០១៥ មានចំនួន ០.២ ដោយសារ ៖

  • ផលិតផលដំណាំស្រូវ និងកៅស៊ូ ព្រមទាំងផលិតកម្មដំណាំសម្រាប់អាហារ និងឧស្សាហកម្ម ដែលមានប្រមាណ ២/៣ នៃវិស័យកសិកម្មមានកំណើនកើនឡើងដោយការវិនិយោគបន្ថែមលើប្រព័ន្ធធារាសាស្ត្រខ្នាតតូច ប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ និងធ្វើឲ្យផលិតកម្មស្រូវមានភាពប្រសើរឡើង ។
  • ការចិញ្ចឹមសត្វមានការកើនឡើង ដោយមូលហេតុនៃការធ្លាក់ចុះនៃផលិតកម្មជលផល ព្រោះតែការធ្លាក់ទឹកភ្លៀងយឺតមានកំរិតទាបជាងធម្មតា ។

ដូច្នេះ បើទោះបីជាផលិតកម្មជលផល និងព្រៃឈើមាការថមថយក៏ដោយ វាមិនប៉ះពាល់ដល់វិស័យកសិកម្មឡើយ ដែលជាហេតុធ្វើឲ្យវិស័យកសិកម្មនៅតែមានកំណើនក្នុងឆ្នាំ២០១៦ ។

ខ- វិស័យឧស្សាហកម្ម គេប៉ាន់ស្មានលើវិស័យឧស្សាហកម្មមានការកើនឡើងដោយសារ ៖

  • វិស័យកាត់ដេរមានកំណើនខ្ពស់ដល់ ១០% ក្នុងឆ្នាំ២០១៦ ដូចឆ្នាំ២០១៥ដែរ ដោយការនាំចេញផលិតផលកាត់ដេរនៅបន្តកើនឡើង និងការបញ្ជាទិញមានច្រើន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសដៃគូរពាណិជ្ជកម្មកើនឡើងផងដែរ ។
  • វិស័យម្ហូបអាហារ, ភេសជ្ជៈ, ថ្នាំជក់ មានការកើនឡើងដោយ ៖

- តំរូវការ និងការប្រើប្រាស់ក្នុងស្រុកកំពុងតែមានការកើនឡើងខ្លាំង

- ការប្រមូលចំណូលពន្ធដែលប្រមូលបានពីសកម្មភាពនេះ

- សហគ្រាសធនតូច និងមធ្យមនៅក្នុងស្រុកដែលផលិតម្ហូបអាហារ, ភេសជ្ជៈ, ថ្នាំជក់ មានការកកើតឡើងដែលជាហេតុធ្វើឲ្យការនាំចូលនៃផលិតផលទាំងនេះមានការថយចុះ ។

  • វិស័យសំណង់មានការថមថយកំណើនបន្តិចក្នុងឆ្នាំ២០១៦ ដែលមាន ១៥.៦% ធៀបនឹងឆ្នាំ២០១៥ ដែលមាន ១៩.២% ដោយសារ ៖

- តំរូវការក្នុងទីផ្សារអចលនទ្រព្យថយចុះ

- ការនាំចូលសម្ភារៈសំណង់មានការថយចុះ

- ឥណទានដែលផ្តល់ឲ្យក្នុងវិស័យសំណង់មានការថយចុះ

ដូច្នេះវិស័យឧស្សាហកម្មនៅតែបន្តមានកំណើនខ្ពស់ក្នុងឆ្នាំ២០១៦ បើទោះជាវិស័យសំណង់មានការថមថយបន្តិចក៏ដោយ ។

គ- វិស័យសេវាកម្ម គេប៉ាន់ស្មានថានៅឆ្នាំ២០១៦ វិស័យសេវាកម្មមាននិន្នាការថយចុះ ៦.៧៥% ធៀបនឹងឆ្នាំ២០១៥ ៧.១% ដោយសារ ៖

  • ការថយចុះក្នុងកំរិតតិចតួចលើគ្រប់វិស័យទាំងអស់ លើកលែងតែអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ។ កំណើនយឺតនៃវិស័យសេវាកម្ម ត្រូវបានឆ្លុះបញ្ចាំងតាមការបន្តធ្លាក់ចុះនៃវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អចលនទ្រព្យនិងជំនួយហិរញ្ញវត្ថុ និងរដ្ឋបាលសាធារណៈ ។
  • វិស័យទេសចរណ៍ក៏មានការថមថយក្នុងឆ្នាំ២០១៥ដល់២០១៦ ហើយអាចឈានដល់ឆ្នាំ២០១៧ផងដែរ ។ ចំនួនភ្ញៀវទេសចរណ៍មានកំណើនយឺតជាងឆ្នាំ២០១៥ ។

ដូចនេះ វិស័យសេវាកម្មមាននិន្នាការថយចុះ ។

សរុបសេចក្តីមក វិស័យកសិកម្មមានកំណើនខ្ពស់ជាងមុន ហើយវិស័យឧស្សាហកម្មក៏មានការកើនឡើងដដែល ។ ដោយឡែកវិស័យសេវាកម្មមានការថយចុះ ហើយក៏អាចបន្តថយចុះរហូតដល់ឆ្នាំ២០១៧ផងដែរ ។

៤- ជាការពិតណាស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺដោយសារប្រទេសកម្ពុជាជាសេដ្ឋកិច្ចបើកចំហរ មានទំនាក់ទំនងពិសេសជាមួយនឹងប្រទេសខាងក្រៅដូចជា តំបន់អឺរ៉ុប និងអាមេរិកខាងជើង និងប្រទេសមួយចំនួនទៀត ក្នុងតំបន់ទៅលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគទុន ។ ផលិតផលរបស់ប្រទេសកម្ពុជា ភាគច្រើនបានចាំចេញទៅប្រទេសទាំងនោះ ហើយផលិតផលទាំងនោះមានដូចជា សំលៀកបំពាក់ ស្បែកជើង វាយនភណ្ឌ អង្ករ កៅស៊ូ និងផលិតផលផ្សេងៗទៀត ។ ម្យ៉ាងទៀតភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគទុនពីបរទេស ភាគច្រើនមានប្រភពពីប្រទេសជិតខាងក្នុងតំបន់អាស៊ី ។ ប្រសិនបើយើងធ្វើការសិក្សាពីស្ថានភាពសេដ្ឋកិច្ចប្រទេសក្នុងតំបន់ និងសកលមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរនោះ ការវិភាគសេដ្ឋកិច្ចរបស់កម្ពុជាក៏ធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អប្រសើរដូចប្រទេសក្នុងតំបន់ និងសកលដែរ ។ តែផ្ទុយមកវិញ ប្រសិនបើក្រោយការសិក្សាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ និងសកលមិនល្អ ឬមានវិបត្តិសេដ្ឋកិច្ចនោះ កម្ពុជាក៏នឹងជួបវិបត្តិសេដ្ឋកិច្ចដូចប្រទេសទាំងនោះដែរ ។

៥- ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យឧស្សាហកម្មមានកំណើនខ្ពស់ ហើយត្រូវបានរំពឹងថានឹងបន្តមានកំណើនខ្ពស់ក្នុងឆ្នាំ២០១៦ និង២០១៧ បើទោះជាវិស័យសំណង់មានការថយបន្តិចក្តី ។ អនុវិស័យធំៗចំនួន៣នៃវិស័យឧស្សាហកម្មនៅកម្ពុជាគឺ ៖

  • វិស័យកាត់ដេរ
  • វិស័យសំណង់
  • វិស័យម្ហូបអាហារ ភេសជ្ជៈ និងថ្នាំជក់

គេចាត់ទុកថាអនុវិស័យទាំងនោះមានសារៈសំខាន់ព្រោះ ៖

  • ជួយបង្កើនអត្រាកំណើនខ្ពស់ក្នុងសេដ្ឋកិច្ចកម្ពុជា
  • ជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជន
  • ផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងស្រុក
  • ជួយសំរួលរាល់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពសេដ្ឋកិច្ចទាំងអស់ ។ ថាសារៈសំខាន់នៃអនុវិស័យធំៗទាំងបីនៃវិស័យឧស្សាហកម្មកម្ពុជា ៖
  • វិស័យកាត់ដេរ

- ជាជន្ទល់ទ្រទ្រង់វិស័យឧស្សាហកម្ម ចាត់ទុកជាសសរស្តម្ភមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា

- ផ្តល់នូវផលិតផលកាត់ដេរខ្មែរសម្រាប់នាំចេញមាន ៣/4 នៃការនាំទំនិញសរុបរបស់កម្ពុជា

- ជួយលើកតម្កើងអត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិ

- បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក

- ជួយបង្កើតអត្រាកំណើនខ្ពស់នៅក្នុងសេដ្ឋកិច្ចកម្ពុជា

- ជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជនកម្ពុជា

  • វិស័យសំណង់

- ចាត់ទុកជាសសរស្តម្ភមួយនៃវិស័យសេដ្ឋកិច្ចកម្ពុជា

៦- ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា គឺមានគោលបំណងធ្វើឲ្យមានសសរស្តម្ភលើសពី៤ ដែលកំពុងមានសព្វថ្ងៃនេះ ។ គឺចង់សំដៅធ្វើឲ្យសេដ្ឋកិច្ចបន្តរក្សាអត្រាកំណើន ឬកើនឡើងបានល្អ ក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រករបស់ប្រជាពលរដ្ឋ បើទោះជាមានបញ្ហាប្រឈមពីកត្តាខាងក្នុង និងខាងក្រៅប្រទេស ឬកត្តាមិនអំណោយរបស់ធម្មជាតិក៏ដោយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login