ការបង្កើនបៀវត្សអប្បបរមាមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់កម្ពុជាដូចតទៅ ៖
ក- គុណសម្បត្តិ
- កម្មករមានប្រាក់ចំណូលខ្ពស់ (ជីវភាពធូរធារ)
- រក្សាបាននូវកម្លាំងពលកម្ម បង្កើនប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុនធ្វើផែនការរបស់ខ្លួន និងអាជ្ញាធរមូលដ្ឋានក្នុងការពិនិត្យ និងវាយតម្លៃ
- បន្ថយបន្ទុករដ្ឋាភិបាលក្នុងការចំណាយលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសហគ្រាស គិតគូរធ្វើផែនការ
- មានស្តង់ដារតម្លៃមួយដើម្បីក្រុមហ៊ុន
- មានសន្តិសុខ និងស្ថេរភាពសង្គម (មិនចាញ់បោកការឃោសនារបស់អ្នកនយោបាយ បង្កើតជាបាតុកម្ម កូដកម្មផ្សេងៗ)
- កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ (កើតមកពីភាពក្រីក្រគ្មានការងារធ្វើ)
- រក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ច ។
ខ- គុណវិបត្តិ
ការបង្កើនបៀវត្សអប្បបរមាខ្ពស់ពេករួមជាមួយបាតុកម្ម កូដកម្ម និងចំណាយក្រៅផ្លូវការច្រើនផងនោះ ធ្វើឲ្យវិនិយោគិន ពិចារណាដកក្រុមហ៊ុនទៅវិនិយោគនៅប្រទេសផ្សេង ដែលមានប្រាក់បៀវត្សអប្បបរមាប្រហែលគ្នា ឬទាបជាង និងមានបរិយាកាសវិនិយោគប្រសើរជាងដែលជាហេតុធ្វើឲ្យកម្មករ ៖
- បាត់បង់ការងារ និងប្រាក់ចំណូល
- ធ្វើចំណាកស្រុក
- រដ្ឋាភិបាលត្រូវចំណាយយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់កម្មករ ដែលបាត់បង់ការងារ
- ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ
- បាត់បង់នូវភាពប្រកួតប្រជែងផលិតផល និងការទាក់ទងវិនិយោគ ។