Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- ដូចម្តេចដែលហៅថាអំណច ?

៣២- ដូចម្តេចដែលហៅថារដ្ឋអំណាច ?

៣៣- ដូចម្តេចដែលហៅថាការផ្ទេរសិទ្ធិ ?

៣៤- តើប្រធានអង្គភាពផ្ទេរសិទ្ធិអំណាចរបស់ខ្លួននៅក្នុងករណីណាខ្លះ ?

៣៥- តើអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ធ្វើការផ្ទេរសិទ្ធិអំណាចរបស់ខ្លួនបណ្តោះអាសន្ននៅពេលណា ?

ចម្លើយ

៣១- ដែលហៅថាអំណាច ជាគ្រឿងសំអាង គ្រឿងបង្អែកដែលបង្កលក្ខណៈអោយមនុស្ស សត្វអាចធ្វើអ្វីៗបាន ឬជាអ្វីដែលបង្កលទ្ធភាពអោយពួកគេធ្វើបាន ។ អំណាចក្នុងទីនេះមានន័យថា ជាសមត្ថភាពរបស់អ្នកដឹកនាំដែលមានឥទ្ធិពលទៅលើអ្នកក្រោមបង្គាប់ ។

៣២- ដែលហៅថារដ្ឋអំណាច ឬសិទ្ធិអំណាច ៖ គឺជាប្រភេទមួយនៃអំណាចមួយដែលថ្នាក់លើប្រគល់អោយនរណាម្នាក់ និងដោយមានការគាំទ្រជាផ្លូវការ (ជាធម្មតាបានមកពីតួនាទីរបស់ថ្នាក់ខ្ពស់ក្នុងអង្គភាព) ។

៣៣- ដែលហៅថាការផ្ទេរសិទ្ធិ គឺជាដំណើរនៃការបែងចែកសិទ្ធិអំណាច និងភាពទទួលខុសត្រូវសំរាប់ធ្វើការងាររបស់អង្គភាពទៅថ្នាក់ក្រោមតាមឋានានុក្រម ។ ឬជាការចែករំលែកសិទ្ធិអំណាចរបស់ថ្នាក់លើទៅអោយថ្នាក់ក្រោម តាមឋានានុក្រម ដើម្បីអោយគេធ្វើសកម្មភាពការងារ ។

៣៤- ប្រធានអង្គភាពផ្ទេរសិទ្ធិអំណាចរបស់ខ្លួន នៅពេលដែលគាត់មានភារកិច្ចចាំបាច់ ឬមានធុរៈផ្ទាល់ខ្លួនដូចជា ៖បំពេញបេសកកម្ម ទស្សនកិច្ចសិក្សា សិក្ខាសាលា (ក្នុងឬក្រៅប្រទេសមួយរយៈពេល) មានជំងឺ ឬបាត់បង់សមត្ថភាពពលកម្ម ឈប់សំរាកប្រចាំឆ្នាំ ការឡើងឋានៈ ការផ្លាស់កន្លែងធ្វើការ ការលាឈប់ពីការងារ ... ជាដើម ។

៣៥- ការផ្ទេរសិទ្ធិទាំងស្រុងនៅក្នុងករណីដែលអ្នកគ្រប់គ្រង ៖

  • សំរាកព្យាបាលជំងឺនៅផ្ទះ មន្ទីរពេទ្យ (មួយរយៈពេលមិនកំណត់ )
  • បំពេញបេសកកម្មក្នុង ឬក្រៅប្រទេស (មួយរយៈពេល)
  • ចូលរួមសិក្ខាសាលាក្រៅប្រទេស (មួយរយៈពេល)
  • បំពេញការសិក្សាស្រាវជ្រាវក្នុង ក្រៅប្រទេស (មួយរយៈពេល)
  • បំពេញទស្សនកិច្ចផ្លូវការ ទស្សនកិច្ចសិក្សាក្រៅប្រទេស (មួយរយៈពេល)
  • ឈប់សំរាកវិស្សមកាលប្រចាំឆ្នាំ (១៨ថ្ងៃ)
  • មានធុរៈចាំបាច់ផ្ទាល់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login