Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          នៅលើសកលលោកយើងនេះមិនថាប្រទេសមួយណាទេរមែងតែងតែមានសាសនាជា​មាគ៌ាសម្រាប់មនុស្សដោយមិនអាចខ្វះបានឡើយ ។ ទាក់ទងនិងបញ្ហានេះយើងឃើញមានមតិពីរលើកឡើងថា សាសនាជាប្រភពនៃសេចក្តីសុខឯមតិមួយទៀតយល់ថា វិទ្យសាស្រ្តទេដែលជាប្រភពនៃសេចក្តីសុខ ។

          តើសាសនាឬវិទ្យាសាស្រ្តដែលជាប្រភពនៃសេ​ចក្តីសុខឬ ?

          ដើម្បីជាប្រទីបក្នុងការសិក្សាពិភាក្សាយើងគួរគប្បីយល់ន័យនៃពាក្យមួយចំនួនដូចជា « សាសនា ប្រភពសេចក្តីសុខ និងវិទ្យសាស្រ្ត » ។ សាសនា សំដៅលើពាក្យទូន្មានប្រៀនប្រដៅអប់រំមនុស្សស្វែងរកសេចក្តីសុខ សុភមង្គល ដោយវៀចាកអំពើបាប បែរជាស្រឡាញ់អំពើជាកុសល  ។ ប្រភពគឺដើមកំណើតទីខាងដើម ហេតុដើម ។ សេចក្តីសុខ កាយសប្បាយចិត្ត គ្មានភាពហ្មងសៅ សេចក្តីសុខ គ្មានការក្រៀវក្រោធ ខឹងសំបារ ។ ឯវិទ្យាសាស្រ្តជាពុទ្ធនិយមមួយដែលមានលក្ខណៈផ្ទៀងផ្ទាត់ មានលក្ខណៈជាប្រព័ន្ធនិងមានលក្ខណៈប្រាកដឬជាគម្ពីត្រាប់វិជ្ជាផ្សេងៗឬវិជ្ជាដែលគេរកដោយការផ្សែផ្សំ ធាតុដើម ។ ឯគំនិត « សាសនា ជាប្រភពនៃសេចក្តីសុខគឺមានន័យថាសាសនា ឬពាក្យទូន្មានអប់រំ ជាដើមចុមជាដើមកំណើតឬជាហេតុនាំឲ្យកើតឡើងនូវសេចក្តីសុខ សប្បាយចិត្ត គ្មានសេចក្តីហ្មងសៅ ធ្វើឲ្យអារម្មណ៍ជ្រះថ្លាក្នងជីវីតរស់នៅ ។​

          ជាការពិតណាស់ សាសនា វាជាអាភៀនសម្រាប់មនុស្សរាល់គ្នាដែលធ្វើឲ្យញៀនហើយយើងតែងតែស្រែកហៅរកវាគ្មានស្រាកស្រាន្តឡើយ ។ វាបានផ្តល់នូវសេចក្តីសុខនដល់មនុស្ស ពីព្រោះយើងឃើញហើយថាសាសនាអ្នកជាអ្នកដើរតួនាទីសំខាន់ជួយធ្វើឲ្យមានការឯកភាពក្នុងការគ្រប់គ្រងសង្គម វិស័យនយោបាយ សង្គម អប់រំ ចិត្តឲ្យល្អប្រសើរ ជំនួយដល់ការសិក្សាទាក់ទងនិងភាសាអក្សរសិល្ប៍ជាចិត្តសាស្រ្តជួយលួងលោមមនុស្សនិងធ្វើឲ្យមនុស្សបាត់ការឈឺចាប់ទាំងឡាយ ។ ជាអ្នកអប់រំមនុស្សឲ្យវៀរចាកនូវអំពើបាប អំពើជាអកុសលះបង់នូវសេចក្តីកំណាញ់ចង្អៀតចង្អល់ គំនុំគុំគួនច្រណែនឈ្នានីសព្យាបាទគ្នាទៅវិញទៅមក ។ មិនតែប៉ុណ្ណោះសាសនា ជាប្រភពនៃសេចក្តីល្អ សីលធម៌ ឬគន្លងធម៌ដ៏ល្អ សម្រាប់អប់រំមនុស្សឲ្យមានសេចក្តីថ្លៃថ្នូរ ​ស្លូមបូតសុភាពរាបសារ ទន់ភ្លន់ ចេះជួយសង្គ្រោះរវាង គ្នានិងគ្នា បណ្តុះគំនិតស្រឡា្ញញ់ចំពោះ អ្វីៗដែលនៅជុំវិញជីវីតរបស់ខ្លួនឯង ។ ជាងនេះទៅទឿតសាសនាបានចូលរួមចំណែកក្នុងវិស័យច្បាប់បម្រើដល់មនុស្សក្នុងអាណាចក្រដែលបម្រើដល់ការរស់នៅក្នុងសង្គម ៕​គឺថាមានសណ្តាប់ធ្នាប់របៀបរៀបរយ សុខសន្តិភាព ភាតរភាព សន្តោសប្រណី គ្មានការកាប់សម្លាប់ ភ្លើងសង្គ្រាមបង្ហូរឈាម ឈា្លនពាន រំលោភបំពានលើគ្នាឡើយ ។ មួយវិញទៀត វាបង្កលក្ខណៈល្អប្រសើរដល់មនុស្សពោលគឺភាពស្មោះត្រង់មិនភូតភរបោកបញ្ជោតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សឲ្យបានយល់ពីតួនាទី កាតព្វកិច្ច និងសិទ្ធិ របស់ខ្លួននិងអនុវត្តមាគ៌ា រស់នៅរបស់ខ្លួនប្រកបដោយភាពត្រឹមត្រួវនិងបានជោគជ័យខ្ពស់បំផុត ។ តួ​យ៉ាងសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋនៃព្រះរាជាណាចក្របច្ចុប្បន្នដែលមានប្រជាជនប្រមាណកៅសិបភាគរយប្រតិបត្តិនោះបានផ្តល់សេចក្តីសុខដល់ពលរដ្ឋខ្មែរគ្រប់រូបតាមរយ

ៈការអប់រំទូន្មានប្រៀនប្រដៅ ដុតខាតផ្លូវចិត្តមនុស្ស សង្គមឲ្យកាន់តែស្អាតបរិសុទ្ធ ឯវត្តអារាមព្រះពុទ្ធជាកន្លែងបើកឱកាសល្អប្រសើរដល់ពុទ្ធបរិស័ទក្នុងការពីភាក្សាគ្នាអំពីកិច្ចការដែលជាប្រយោជន៍រួមនោះបានយ៉ាងងាយស្រួល និងជាពិសេសទៅទៀតនោះសាសនាព្រះពុទ្ធបានចូលរូមសកម្មភាពសង្គមកម្ពូជាក្នុងគោលបំណងបម្រើសេចក្តីសុខដល់មនុស្សយ៉ាងច្រើនវិស័យ ។

          រួមសេចក្តីមកមតិថា « សាសនា ជាប្រភពនៃសេចក្តីសុខ » ពិតជាត្រឹមត្រូវម្យ៉ាងដែរ ។ ទោះបីជាមតិ « សាសនាជាប្រភពនៃសេចក្តីសុខ » ហាក់ដូចជាត្រឹមត្រូវម្យ៉ាងក៏ពិតមែនប៉ុន្តែផ្ទូយទៅវិញអ្នកវិទ្យសាស្រ្តនិយមក៏មានមតិលើកឡើងថា « វិទ្យាសាស្រ្តជាប្រភពនៃសេចក្តីសុខ » ។

          មតិនេះមានន័យថាចំណេះដឹងមានលក្ខណៈជាប្រព័ន្ធអាចផ្ទៀងផ្ទាត់បាន វិជ្ជាផ្សំធាតុផ្សេងៗនោះទេដែលជាដើមចម ជាហេតុនៃសេចក្តីសុខ ឬមានន័យថាសម្ភារ

ៈឧបករណ៍..ដែលបង្កើតដោយវិទ្យាសាស្រ្តដែលជួយដល់មនុស្សរស់រានប្រកបដោយសេចក្តីសុខ ៕​បើយើងមកមើលក្នុងពិភពលោកធំៗនាសម័យបច្ចុប្បន្នយើងឃើញយ៉ាងច្បាស់លាស់ថាវិទ្យសាស្រ្តកំពុងតែរីកចម្រើនដល់កម្រិតកំពូលជាហេតុជួយសម្រួលដល់មនុស្សឲ្យរស់នៅយ៉ាងស្រណុកសុខស្រួល ។ វិទ្យសាស្រ្តដឹកនាំមនុស្សឲ្យស្រឡាញ់សច្វភាព គឹការស្រឡាញ់នូវការពិតទូទៅទាំងអស់ មិនធ្វើឲ្យមនុស្សលង់តាមការអូសទាញមរបស់ ដទៃបានងាយៗឬមិនធ្វើឲ្យគេជឿគេងាយៗ ។ វិទ្យាសាស្រ្តឥតមានជាតិមាតុភូមិហើយមានតែគោលដៅដឹកនាំមនុស្សទាំងអស់ទៅរកសេចក្តីសុខតាមផ្លូវកាយ ផ្លូវសម្ភារ

ៈ អាចធ្វើឲ្យមនុស្សយកជ័យជំនះបានលើធម្មជាតិ ។ វាជាមធ្យោបាយធ្វើឲ្យលូតលាស់តាមផ្លូវសម្ភារៈដើម្បីស្វែងរកនូវភោគទ្រព្យ ។ ជាអ្នកផ្តល់នូវអ្វីៗនសព្វយ៉ាងចំពោះការរស់នៅរបស់មនុស្ស ។ តួយ៉ាងដូចសម្ភារ

ៈប្រើប្រាស់ទំនើបៗដូចជាឡានគ្រឿងអលង្ការ ទូរស័ព្ទ កុំព្យូទ័រ ចំណេះដឹងទាន់សម័យនិងផ្សេងៗទៀតជាច្រើនបានបម្រើដល់មនុស្សឲ្យមានលក្ខណៈងាយស្រាល ។ មិនតែប៉ុណ្ណោះសម័យបច្ចុប្បន្នដោយសារប្រព័ន្ធវិទ្យាសាស្រ្តជឿនលឿនបង្កើតឲ្យមានបច្ចេកវិទ្យាទំនើប ។ ឧបករណ៍ប្រើប្រាស់ជាច្រើនដូចជា ម៉ាស៊ីនច្រូតស្រួវទាំងអស់នេះហើយដែលជូយសម្រូលឲ្យុមនុស្សកាត់បន្ថយការនឿយហត់និងការប្រើកម្លាំងកាយធ្ងន់ធ្ងរ ។ មួយទៀតផ្នែកសុខភាព ក៏វិទ្យាសាស្រ្តបានចូល

រួមចំណែកយ៉ាងធំធេងក្នុងការ​ព្យាបាលនិងការការពារជំងឺបានយ៉ាងស័ក្តិសិទ្ធិ និងរហ័សទៀតផងដូចជាការបម្រើឱសថ ការវះកាត់ និងការផ្តល់វ៉ាក់សាំងជាដើម ។ ចំពោះផ្នែកអេឡិចត្រូនិច វិទ្យាសាស្រ្ត បង្កើតឲ្យមានសម្ភារៈទំនើបៗដើម្បីបំពេញតម្រូវការប្រើប្រាស់របស់មនុស្ស ។ និយាយរួមវិទ្យាសាស្រ្ត បានធ្វើឲ្យមនុស្សបំពេញការងារមានភាពធូរស្រាល ការធ្វើដំណើរទៅណាមកណាបានលឿនរហ័សនិងស្រណុកកាយ មានសេវាកម្មសុខភាពល្អ មានគ្រឿងឧបករណ៍ប្រើប្រាស់ល្អៗជួយសម្រួលដល់ការរស់នៅទទួលបានភាពងាយស្រួលនិងតាមតម្រូវការលើផ្នែកសម្ភារៈ ។ ដូចនេះគេថា « វិទ្យាសាស្រ្ត ជាប្រភេទនៃសេចក្តីសុខ » មតិនេះក៏ត្រឹមត្រួវដែរ ៕​

          បើយើងយកមតិទាំងពីរមកធ្វើការវិភាគពិចារណាយើងឃើញថាទាំងសាសនាវិទ្យាសាស្រ្តគឺសុទ្ធតែបានរួមចំណែកធ្វើឲ្យមនុស្សកើតនូវសេចក្តីសុខគ្រប់គ្នាដូចគ្នា  ។ តែខាងសាសនាធ្វើឲ្យមនុស្សសុខខាងផ្លូវចិត្តស្ងប់អារម្មណ៍ចេះស្រឡាញ់គ្នាជួយគ្នាស្រឡាញ់កុសលវៀរចាកអំពើអកុសលនិងហិង្សាព្រមទាំងគ្នាការរំលោភបំពាន កាប់សម្លាប់ ជាដើម ។ ឯវិទ្យាសាស្រ្តធ្វើឲ្យមនុស្សរស់នៅប្រកបដោយផាសុខភាព ។

          ជារួមមកសាសនា និងវិទ្យសាស្រ្តមានគុណសម្បត្តិទីទៃពីគ្នាក្នុងការផ្តល់សេចក្តីសុខរបស់មនុស្ស ។ ទាំងពីរនេះវាជាតម្រូវការរបស់មនុស្សក្នុងការរស់នៅហើយវាបានបំពេញឲ្យគ្នាទៅវិញទៅមក ។ មនុស្សត្រូវការភាពស្រណុកកាយ ភាពហ៊ឺហាសម្បូរសប្បាយបែបងាយស្រួលក្នុងការរស់នៅហើយក៏មិនអាចបោះបង់ចោលជំនឿសាសនា ដែលជាមាគ៌ារំលត់ទុក្ខផងដែរ ។

          ដូចនេះដោយហេតុថាសាសនាក៏ប្រភពសេចក្តីសុខនិងវិទ្យសាស្រ្តក៏ជាប្រភពនៃសេចក្តីសុខនោះគប្បីចេះថែរក្សាស្រឡាញ់គោរពប្រតិបត្តិសាសនាឲ្យបានខ្ជាប់ខ្ជួននិងខិតខំស្រាវជ្រាវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំង​ពូកែដើម្បីក្លាយខ្លួនជាអ្នកពូកែអ្នកវិទ្យាសាស្រ្តមួយរួបក្នុងការផ្តល់សេចក្តីសុខដល់ខ្លួនឯងស្រួលកាយគ្រួសារខ្លួនឯងនិងសង្គមជាតិរបស់យើងឲ្យមានការអភិវឌ្ឍដូចបណ្តាលប្រទេសមួយចំនួននៅលើសកលលោកយើងនេះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login