Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧- ចូរបង្ហាញពីសញ្ញាដែលបង្ហាញថាឧស្សាហកម្មនៅកម្ពុជាកំពុងមានពិពិធកម្ម ។

៨- ចូរបកស្រាយពីសកម្មភាពជាយុទ្ធសាស្រ្តសំខាន់ៗដែលអាចចូលរួមពង្រឹងកំណើនវិស័យទេសចរណ៍នៅកម្ពុជា ។

៩- តើកត្តាអ្វីខ្លះ ដែលនាំអោយអត្រាអតិផរណានៅកម្ពុជាមានកម្រិតទាប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ? តើកត្តាទាំងនោះមានឥទ្ធិពលបែបណាខ្លះដល់ការអភិវឌ្ឍសេដ្ឋកិច្ច ?

១០- ចូររៀបរាប់ពីវិធានការ៣ ដែលធនាគារជាតិនៃកម្ពុជាប្រកាន់យកដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ។

១១- តើការបង្កើនប្រាក់បៀវត្សអប្បបរមាមានគុណសម្បត្តិ និងគុណវិប្បត្តិអ្វីខ្លះសម្រាប់កម្ពុជា ?

១២- តើប្រាក់បៀវត្សអប្បបរមា ត្រូវបានកំណត់សម្រាប់គ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចកម្ពុជាឬទេ ? ចូរពន្យល់ ។

ចម្លើយ

៧- ពិពិធកម្ម គឺជាការធ្វើឲ្យមានការផ្លាស់ប្តូរ និងមានតម្លៃដូចគ្នា ។ ឧ. ដំណាំស្រូវ គឺជាដំណាំដែលត្រូវការទឹកច្រើន ដូច្នេះរដ្ឋាភិបាលបានធ្វើពិពិធកម្មជំរុញឲ្យប្រជាពលរដ្ឋជ្រើសរើសដំណាំផ្សេងទៀត ដែលមានតម្លៃដូចអង្គរដែរតែត្រូវការទឹកតិច ។ វិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ខណៈដែលផ.ស.ស.ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណជា៧% ក្នុងឆ្នាំ២០១៦ និង២០១៧ ។ ក្នុងកំណើននៃការនាំចេញផលិតផលកាត់ដេរក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ គឺមានកំណើនខ្លាំង ។ ការនាំចេញក្នុងឆ្នាំ២០១៦ ត្រូវបានរំពឹងថានឹងមានកំណើនខ្ពស់ជាងឆ្នាំ២០១៥បន្តិច ។ កម្ពុជាអាចនឹងរក្សាបាននូវកំណើននៃការនាំចេញខ្ពស់ក្នុងឆ្នាំ២០១៦ និង២០១៧ នូវ២%សម្រាប់ការនាំចេញទៅប្រទេស អង់គ្លេស អាមេរិក និងជប៉ុន ។ ទោះបីជាការនាំចេញសម្លៀកបំពាក់ក្នុងឆ្នាំ២០១៥ មានកំណើនខ្ពស់ក៏ដោយក៏ការនាំចេញទំនិញសរុបរបស់កម្ពុជាមានការធ្លាក់ចុះបន្តិច ដូចនេះកម្ពុជាធ្វើពិពិធកម្ម ដោយនាំចេញផលិតផលផ្សេងទៀតមាន អង្ករ និងកៅស៊ូ ដែលធ្វើឲ្យកំណើនខ្ពស់ក្នុងឆ្នាំ២០១៥ ។ ការនាំចេញរបស់កម្ពុជា ត្រូវបានធ្វើពិពិធកម្មបន្តបន្ទាប់ទាំងផលិតផល  និងទីផ្សារនាំចេញ ពោលគឺពីការនាំចេញផលិតផល សំលៀកបំពាក់ ទៅផលិតផលផ្សេងៗ និងពីទីផ្សារអាមេរិក ទៅទីផ្សារផ្សេងទៀត ។ ចំណែកតម្លៃនាំចេញសំលៀកបំពាក់ធៀបនឹងការនាំចេញសរុបថយចុះពី៨៦%ក្នុងឆ្នាំ២០១១ មកត្រឹម៧៤%ក្នុងឆ្នាំ២០១៥ ខណៈដែលចំណែកនៃផលិតផលនាំចេញផ្សេងទៀតបានកើនឡើងពី៧,៤% ទៅ២១,១%ក្នុងឆ្នាំ២០១៥ ។ ទិន្នន័យក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ ក៏បានបង្ហាញពីនិន្នាការដូចគ្នានេះដែរ ។ ជាមួយគ្នានេះ ទីផ្សារចេញសំលៀកបំពាក់ក៏កំពុងមានការផ្លាស់ប្តូរ ដោយចំណែកទីផ្សារអាមេរិកធៀបនឹងទីផ្សារនាំចេញសរុបរបស់កម្ពុជាបានថយចុះជាបន្តបន្ទាប់ ស្របពេលដែលចំណែកទីផ្សារអឺរ៉ុប និងជប៉ុនកើនឡើង ។ សហភាពអឺរ៉ុបបានក្លាយជាប្រទេសដៃគូនាំចេញសំលៀកបំពាក់សំខាន់របស់កម្ពុជា ដោយសារតែកម្មវិធី (ទំនិញទាំងអស់លើកលែងតែគ្រឿងសព្វាវុធ) ដែលផ្តល់ភាពអនុគ្រោះផ្នែកពន្ធរាល់ការនាំចូលផលិតផលនានា មកពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិច ។ ជាងនេះទៅទៀត កម្រៃត្រួតពិនិត្យការនាំចេញទៅសហគមន៍អឺរ៉ុបមានតម្លៃទាបជាងទៅអាមេរិក ។

៨- សកម្មភាពជាយុទ្ធសាស្រ្តសំខាន់ៗ ដែលអាចចូលរួមពង្រឹងកំណើនវិស័យទេសចរណ៍នៅកម្ពុជាមាន ៖

  • ពង្រឹងវិស័យសេវាកម្មនៅកម្ពុជាឲ្យមានភាពរឹងមាំ រាក់ទាក់
  • ការរៀបចំហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍
  • ការធ្វើឲ្យសំបូរបែបនៃគោលដៅទេសចរណ៍
  • សុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍
  • សម្រួលការហោះហើរត្រង់
  • ផ្សព្វផ្សាយឲ្យដឹងពីតំបន់ទេសចរណ៍
  • គ្រប់សណ្ឋាគារត្រូវចេះបដិសណ្ឋារកិច្ចល្អ និងត្រូវចេះភាសាបរទេសផ្សេងៗដូចជាអង់គ្លេស ចិន ជាដើម
  • ប្រតិបត្តិការទេសចរណ៍ (ក្រុមហ៊ុនទេសចរណ៍អាចទំនាក់ទំនងគ្នាបានដើម្បីនាំទេសចរណ៍មកកម្ពុជា) ។

៩- កត្តាដែលនាំអោយមានអត្រាអតិផរណានៅកម្ពុជាមានកម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ គឺអាស្រ័យលើកត្តាចំនួនពីរ ៖

ក- កត្តាចម្បង

  • ការរក្សាបានស្ថេរភាពអត្រាប្តូរប្រាក់
  • ការរក្សាបានស្ថេរភាពតម្លៃប្រេង
  • ការរក្សាបានតម្លៃកសិផលក្នុងមិនឲ្យធ្លាក់ចុះ
  • គោលនយោបាយរដ្ឋាភិបាលធ្វើការឧបត្ថម្ភធន

ខ- កត្តាបន្ទាប់បន្សំ

  • ស្ថានភាពនយោបាយក្នុងប្រទេសមានស្ថេរភាព សន្តិភាព
  • អាស្រ័យលើទីផ្សារអន្តរជាតិ
  • ភាពជាវិជ្ជមាន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម

កត្តាទាំងនេះពុំមានឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទេ ពីព្រោះអត្រាអតិផរណានៅមានកម្រិតទាប ដែលស្ថិតក្រោមខ្សែបន្ទាត់៥% ជាកម្រិតអតិផរណាមួយអាចគ្រប់គ្រងបាន ។ ប៉ុន្តែបើអតិផរណាលើកសិផល ឬផលិតផលក្នុងស្រុកធ្លាក់ចុះវាជាបញ្ហាមួយដែលមិនល្អទេ ។

១០- ការប្រើប្រាស់រូបិយវត្ថុជាតិឲ្យបានទូលំទូលាយនៅក្នុងសេដ្ឋកិច្ច គឺជាកត្តាចាំបាច់បំផុតក្នុងការបង្កើនប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយលើកកម្ពស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងដោយប្រុងប្រយ័ត្ន និងផ្អែកលើយន្តការទីផ្សារតាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀលងាយនឹងរកបានប្រាក់ ហើយនិងមានក្រដាសប្រាក់ថ្មីជានិច្ច ។

វិធានការដែលធនាគារជាតិនៃកម្ពុជាប្រកាន់យក គឺមានបីចំនុចដូចខាងក្រោម ៖

  • ធ្វើឲ្យប្រាក់រៀលមានស្ថេរភាព បង្កើនការទុកចិត្តដោយរក្សាស្ថេរភាពប្រាក់រៀល (អត្រាប្តូរប្រាក់) ធ្វើសាធារណៈជនមានជំនឿ
  • ពង្រឹងការគ្រប់គ្រងចរាចរណ៍រូបិយវត្ថុនៅទូទាំងប្រទេស
  • លើកកម្ពស់គុណភាព និងសុវត្ថិភាពធនបត្រ

ជារួមកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្កើនតម្រូវការប្រាក់រៀលក្នុងសេដ្ឋកិច្ចជាលំដាប់ ជាមួយនឹងការបង្កើនការយល់ដឹងរបស់សាធារណៈជនពីសារៈសំខាន់នៃប្រាក់រៀល ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកឲ្យកាន់តែខ្លាំងក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ។

១១- ការបង្កើនបៀវត្សអប្បបរមាមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់កម្ពុជាដូចតទៅ ៖

ក- គុណសម្បត្តិ

  • កម្មករមានប្រាក់ចំណូលខ្ពស់ (ជីវភាពធូរធារ)
  • រក្សាបាននូវកម្លាំងពលកម្ម បង្កើនប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុនធ្វើផែនការរបស់ខ្លួន និងអាជ្ញាធរមូលដ្ឋានក្នុងការពិនិត្យ និងវាយតម្លៃ
  • បន្ថយបន្ទុករដ្ឋាភិបាលក្នុងការចំណាយលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសហគ្រាស គិតគូរធ្វើផែនការ
  • មានស្តង់ដារតម្លៃមួយដើម្បីក្រុមហ៊ុន
  • មានសន្តិសុខ និងស្ថេរភាពសង្គម (មិនចាញ់បោកការឃោសនារបស់អ្នកនយោបាយ បង្កើតជាបាតុកម្ម កូដកម្មផ្សេងៗ)
  • កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ (កើតមកពីភាពក្រីក្រគ្មានការងារធ្វើ)
  • រក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ច ។

ខ- គុណវិបត្តិ

ការបង្កើនបៀវត្សអប្បបរមាខ្ពស់ពេករួមជាមួយបាតុកម្ម កូដកម្ម និងចំណាយក្រៅផ្លូវការច្រើនផងនោះ ធ្វើឲ្យវិនិយោគិន ពិចារណាដកក្រុមហ៊ុនទៅវិនិយោគនៅប្រទេសផ្សេង ដែលមានប្រាក់បៀវត្សអប្បបរមាប្រហែលគ្នា ឬទាបជាង និងមានបរិយាកាសវិនិយោគប្រសើរជាងដែលជាហេតុធ្វើឲ្យកម្មករ ៖

  • បាត់បង់ការងារ និងប្រាក់ចំណូល
  • ធ្វើចំណាកស្រុក
  • រដ្ឋាភិបាលត្រូវចំណាយយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់កម្មករ ដែលបាត់បង់ការងារ
  • ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ
  • បាត់បង់នូវភាពប្រកួតប្រជែងផលិតផល និងការទាក់ទងវិនិយោគ ។

១២- ប្រាក់បៀវត្សអប្បបរមា មិនត្រូវបានកំណត់លើគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចកម្ពុជាទេ គឺបានតែលើវិស័យកាត់ដេរតែប៉ុណ្ណោះព្រោះថា ៖

  • ដោយសារច្បាប់កំណត់មក
  • វិស័យកាត់ដេរ គឺជាវិស័យដែលប្រើប្រាស់កម្មករច្រើន
  • រដ្ឋាភិបាលបានយកវិស័យកាត់ដេរជាវិស័យមូលដ្ឋាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login