ពណ៌នា ការងភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាពីឆ្នាំ ១៩៩៣ រហូតមកដល់សព្វថ្ងៃៈ
សេដ្ឋកិច្ចៈ
- កសិកម្មមានភាពរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតឲ្យមានប្រព័ន្ធធារាសាស្រ្តការបង្កាត់ពូជបច្ចេកទេសជាដើម
- អនុវត្តសេដ្ឋកិចិ្ចទីផ្សារសេរីកម្ពុជាបានក្លាយជាកន្លែងវិនិយោគដ៏ទាក់ទាញ
- វិស័យឧស្សាហកម្មមានការរូកចម្រើនផ្នែករោងចក្រសហគ្រាស
- ការធ្វើពាណិជ្ជកម្មគឹមានភាពងាយស្រួលជាងមុន
- ប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅតំបន់
- សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែងនិងចំណូលថវិការកើនឡើងប្រចាំ
- មានកំណើនទេសចរណ៍ដែលនាំឲ្យមានកំណើនការងារនិងប្រាក់ចំណូលដល់ប្រជាជន
- ការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំផងដែរ
- មានាករកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវដែក... ។
ផ្នែកសង្គមធម៌
- កម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គមទប់ស្កាត់ការជួញដូរមនុស្សថ្នាំញៀននិងអំពើភារវកម្ម
- មានការកសាងមណ្ឌលសុខភាព មន្ទីរពេទ្យនៅតាមសាលាឃុំសង្កាត់ជាដើម
- មានសេរីភាពព័ត៌មានិងអនុញ្ញាតិឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គភាពសង្គមស៊ីវិល
- សមភាពយេនឌ័រដោយផ្តល់សិទ្ធិដល់ស្រ្តីក្នុងការសម្រេចចិត្ត
- មានការជួយគ្នាទៅវិញទៅមករវាងប្រទេសជាសមាជិក តាមរយៈការផ្ទេរបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក... ។