2020-01-16 09:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយាយពីវិស័យសេដ្ឋកិច្ចនិងសង្គមនៅអាឡឺម៉ងខាងលិច ។
និយាយពីវិស័យសេដ្ឋកិច្ចៈ
សេដ្ឋកិច្ចអាឡឺម៉ងខាងលិចមានការរីកចម្រើនដោយសារប្រទេសនេះមានតំបន់ធ្យូងថ្មដ៏ធំគឹ ដែលប្រភពថាមពលសម្រាប់រោងក្រធំៗមានរោងចក្រស្លដែកជាដើម ។ ហើយក៏សំបូរទៅលដោយហត្ថករដោយមានប្រាក់កំរៃថោកៗចាប់ពីឆ្នាំ ១៩៥១គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើន នៅទូទាំងប្រទេសដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ ។
ឧស្សាហកម្មដ៏ល្បីនាំមុខគេនៅទ្វីបអឺរ៉ុប របស់អាឡឺម៉ង់គឺៈ
អាឡឺម៉ងគឺជាប្រទេសនាំមុខគឹខាងផ្នែកផលិតផលកសិកម្មផងដែរដូចជាស្ករទឹកដោះសាច់និងទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់ការនាំចេញផ្លែឈលនិងដំឡូងបារាំង។ចំពោះវិស័យពាណិជ្ជកម្មក្រៅប្រទេសអាឡឺម៉ងបាននាំចេញមុខគេទ្វីបអឺរ៉ុបខាងផ្នែក ផលិតផលគីមីម៉ាស៊ីននិងរថយន្ត និងរថយន្តចំណាត់ថ្នាក់លេខ ៣ លើពិភពលោកបន្ទាប់ពីជប៉ុននិងអាមេរិច ។បើគិតថាការទួទាត់ជញ្ជីងពាណិជ្ជកម្មអាឡឺម៉ងបានចំណេញប្រាក់ច្រើនដោយការនាំចេញច្រើនជាងនាំចូល ។
សង្គមនៅអាឡឹម៉ងខាងលិច
សហព័ន្ធអាឡឺម៉ងជាប្រទេសមួយដែលបានគិតនៅក្នុងវិស័យសង្គមល្អជាងគេនៅទ្វីបអឺរ៉ុបចាប់ពីប្រាក់ធានារ៉ាប់រង់ជំងឺការងារអ្នកឥតកាងារធ្វើ មនុសស្សវ័យជរានិយាយរួមគឹប្រជាជន ៨០% ទទួលបានប្រាកើធានារ៉ាប់រង បើគិតថាទឹកប្រាក់សរុបចំនួន ៧៤១ ពាន់លានម៉ាកនៅក្នុងឆ្នាំ ១៩៨៥ ។ ស្រ្តីមានសិទ្ធិស្មើនិងបុរសដែលមានចែងនៅក្នុងច្បាប់ជាមូលដ្ឋានស្រ្តិចំនួនចាប់ពីអាយុ១៥ដល់ ៥០ឆ្នាំទទួលបានការងារនៅក្រៅផ្ទះ ។ តាមច្បាប់ស្រ្តីមានផ្ទៃពោះត្រូវបានឈប់សម្រាកនៅផ្ទះចំនួនមួយខែក្តោយពេលឆ្លងទន្លេដើម្បីកែប្រែ ។