Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-01-16 15:44

ករណីបែបនេះ ឧទាហរណ៍ថា មាន ៣គ្រួសារ ដែលបាន និងកំពុងស្នាក់នៅក្នុងទីតាំងអចលនទ្រព្យនោះ តំណាងគ្រួសារនីមួយៗដាក់លិខិតប្រកាសបង់ពន្ធរួមគ្នា ឬមួយក៏ចាត់តំណាងណាម្នាក់ជាអ្នកដាក់លិខិតប្រកាសបង់ពន្ធ ហើយការគណនាប្រាក់ពន្ធទៀត សោតគឺអនុញ្ញាតឱ្យដកតែ ១០០ លាន រៀលទេ ។ ក្នុងករណីដែលម្ចាស់អចលនទ្រព្យនោះ ចង់ទទួលបានការអនុញ្ញាតឱ្យដកលើសពី ១០០លានរៀល ពួកគាត់ត្រូវតែធ្វើការបំបែកកម្មសិទ្ធិអចលនទ្រព្យនោះជាបីចំណែក ហើយទៅចុះបញ្ជីនៅរដ្ឋបាលសុរិយោដី នោះពួកគាត់នឹងទទួលបានការអនុញ្ញាតឱ្យដក ១០០ លាន រៀល ក្នុងមួយបណ្ណកម្មសិទ្ធិ ។រីឯការទទួលខុសត្រូវក្នុងការបង់ពន្ធវិញ តំណាងទាំងបីគ្រួសារនោះ អាចធ្វើការបង់ទៅតាមសមាមាត្រនៃទំហំអចលនទ្រព្យដែលគ្រួសារនីមួយៗកាន់កាប់គ្រប់គ្រង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login