មូលដ្ឋានគិតពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាងក្រោម ៖
- សហគ្រាសជាអ្នកជាប់ពន្ធតាមរបបម៉ៅការ ពន្ធប៉ាតង់ត្រូវបានកំណត់លើផលរបរប៉ាន់ស្មានសរុបក្នុងឆ្នាំចំពោះអ្នកជាប់ពន្ធ ដែលទើបប្រកបអាជីវកម្មថ្មី និងកំណត់លើផលរបរសរុបពីឆ្នាំកន្លងទៅចំពោះអ្នកជាប់ពន្ធចាស់ ។ កម្រិតអតិបរមានៃប្រាក់ពន្ធប៉ាតង់ប្រចាំឆ្នាំត្រូវបង់មានចំនួន ១,១៤០,០០០(មួយលានមួយរយសែសិបពាន់)រៀល ។
- សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ពន្ធប៉ាតង់ត្រូវបានកំណត់ចំនួន ១,១៤០,០០០រៀល ។