ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពន្ធប៉ាតង់ ជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំ ដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនាជារៀងរាល់ឆ្នាំ ។ សម្រាប់សហគ្រាស/ក្រុមហ៊ុន ដែលទើបចាប់ផ្តើមប្រកបអាជីវកម្មត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែដើមឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល៦ខែចុងឆ្នាំ ។ សហគ្រាស/ក្រុមហ៊ុនដែលមានសាខា-ឃ្លាំង-រោងចក្រ-រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយ នៅក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា ។