ត្រូវបង់ពន្ធប៉ាតង់នៅទីកន្លែងដូចជា ៖
- សហគ្រាស ឬអ្នកជាប់ពន្ធធំ (គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សាខាក្រុមហ៊ុនបរទេស ឬក្រុមហ៊ុនពហុជាតិ សហគ្រាសដទៃទៀតដែលមានផលរបរប្រចាំឆ្នាំចាប់ពី ១,០០០ លានរៀលឡើងទៅ) ពន្ធប៉ាតង់ត្រូវបង់នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ។
- សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ពន្ធប៉ាតង់ត្រូវបង់នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលសហគ្រាសនោះស្ថិតនៅ ។ ចំពោះអាជីវកម្មចល័តត្រូវបង់ពន្ធប៉ាតង់នៅការិយាល័យរដ្ឋបាលសារពើពន្ធកន្លែងដែលចុះបញ្ជីអាជីវកម្ម ។