កិច្ចសន្យាម៉ៅការសាងសង់ឬរុះរើត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងត្រូវមានចែងខអប្បបរមាដូចជា ៖
- អត្តសញ្ញាណរបស់ភាគីនៃកិច្ចសន្យា
- ទីតាំង ទំហំ និងប្រភេទការងារ
- តម្លៃនៃកិច្ចសន្យានិងកាលបរិច្ឆេទនិងរបៀបនៃការទូទាត់
- ការធានារបស់ភាគីនៃកិច្ចសន្យាចំពោះការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យា
- លក្ខខណ្ឌបច្ចេកទេសនិងលក្ខខណ្ឌសុវត្ថិភាពនៃការងារ
- លក្ខខណ្ឌពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារៈសំណង់ បរិក្ខារសំណង់ ឬឧបករណ៍និងគ្រឿងចក្រសម្រាប់បម្រើឲ្យការងារសាងសង់ឬរុះរើនិងសម្រាប់បំពាក់លើសំណង់
- លក្ខខណ្ឌនៃការកែប្រែនឹងរំលាយកិច្ចសន្យា
- ការធានារ៉ាប់រងឬបញ្ញត្តិផ្សេងទៀតពាក់ព័ន្ធនឹងការទទួលខុសត្រូវចំពោះការខូចខាតដែលបង្កឡើងដោយការងារ
- ការអះអាងអំពីអនុលោមភាពនៃគម្រោងប្លង់ដែលជាកម្មវត្ថុនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើតាមបទប្បញ្ញត្តិជាធរមាន
- កាលបរិច្ឆេទចាប់ផ្តើមនិងបញ្ចប់ការងារនិងកាលបរិច្ឆេទប្រគល់ទទួល
- លក្ខខណ្ឌពាក់ព័ន្ធ និងករណីប្រធានសក្តិ
- ការដោះស្រាយវិវាទពាក់ព័ន្ធនិងកិច្ចសន្យា ។