Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រឹកថ្ងៃទី ១២ កុម្ភៈ ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាស្ពានអ្នកលឿនឆ្លងកាត់ទន្លេកាត់ទន្លេមេគង្គក្រោមដ៌ធំមួយដែលប្រជាពលរដ្ឋកម្ពុជាទន្ទឹងរង់ចាំជាយូរមកហើយព្រោះនេះជាស្ពានពង្រីកភាពលូតលាស់ជាច្រើនវិស័យនាំមកនូវការរីកចំរើនដល់សេដ្ឋដកិច្ចជាតិដ៏ធំផងដែរ ។

សូមបញ្ជាក់ថា ស្ពានអ្នកលឿនជាប្រភេទស្ពានហាយវ៉េ ឆ្លងទន្លេគង្គ ភ្ជាប់ពីភេទកណ្តាល ទៅខេត្តព្រៃវែងនិងឆ្ពោះទៅខេត្តស្វាយរៀងដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះតាមគំរោងនឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែកុម្ភៈ ២០១១នេះដើម្បីភ្ជាប់ទំនាក់ទំនងឱ្យកាន់តែទូលំទូលាយថែមទៀត ដល់ប្រជាពលរដ្ឋ អ្នកដំណើរ ការដឹកជញ្ជូនភ្ញៀវទេសចរនិងការពង្រីកពាណិជ្ជកម្ម ។សេដ្ឋកិច្ចស្ពាននេះធំជាងគេក្នុងចំណោមស្ពានដែលសាងសង់រួចមិនត្រឹមតែប៉ុណ្ណោះវាវែងជាងគេបំផុតនិងខ្ពស់ជាងគេទៀតផងសំរាប់អនុគ្រោះឱ្យកប៉ាល់ដឹកទំនិញស្រួលងាយចូលភ្ញៀវទេសចរចេញញ ដូច្នោះហើយទើបយើងធ្វើការសិក្សាយូរបន្តិច ហើយគ្រោងនឹងកសាងរួចរាល់នៅឆ្នាំ ២០១៥ ចំណាយទឹកប្រាក់អស់ ១៣០លានដុល្លារ ។

ការដេញថ្លៃគឺធ្វើឡើងនៅប្រទេសជប៉ុនទាំងអស់ដែលវាមិនមែនជាផលប្រយោជន៍សំរាប់ប្រទេសកម្ពុជាមួយមុខទេ គឺជាផលប្រយោជន៍សំរាប់សមាហរណកម្មនៃអនុតំបន់ទន្លេមេគង្គផង និងអាស៊ានផង ព្រោះវាជាស្ពានហាយវ៉េអាស៊ាន ។

  • ទឹកប្រាក់សាងសង់ចំនួន ១៣០លានដុល្លារ
  • ជំនួយឥតសំណង់ ប្រទេសជប៉ុន
  • ហត្ថលេខាដល់ជំនួយ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១០ រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយនិងលោកម៉ាសាហ្វូ មីគូរូគី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅក្នុងប្រទេសកម្ពុជានៅក្នុងក្រសួងការបរទេសកម្ពុជា
  • បើកការដ្ឋានស្ថាបនា ចុងឆ្នាំ ២០១០ ឬដើមឆ្នាំ ២០១១
  • បញ្ចប់ការសាងសង់ ២០១៥
  • បណ្តោយ ២២១០ម៉ែត្រ
  • ទទឹង ១៣.៥ម៉ែត្រ
  • កម្ពស់ ៣៧.៥ម៉ែត្រ ។ ស្ពាននេះសង់ឡើងកាត់ទន្លេ ដោយតភ្ជាប់ពីផ្លូវជាតិលេខ១ទៅផ្លូវជាតិលេខ១ដូចគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login