Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-01-28 15:51

ចំពោះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើសំណង់លំនៅដ្ឋានឯកជន ខដែលរំលោភបំពានត្រូវទុកជាមោឃៈ ។ ខដែលរំលោភបំពាននៅក្នុងកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើសំណង់លំនៅដ្ឋានឯកជនមានដូចជា ៖

  • ខដែលតម្រូវឲ្យម្ចាស់សំណង់ផ្តល់អាណត្តិឲ្យអ្នកម៉ៅការស្វែងរកកម្ចីចាំបាច់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការសាងសង់ ។
  • ខដែលតម្រូវឲ្យម្ចាស់សំណង់ធ្វើការទូទាត់តម្លៃនៃកិច្ចសន្យាទាំងស្រុងជាមុនដើម្បីឲ្យអ្នកម៉ៅការប្រគល់សំណង់មកម្ចាស់សំណង់ ។
  • ខដែលហាមឃាត់ម្ចាស់សំណង់ ឬតំណាងមិនឲ្យចូលពិនិត្យក្នុងការដ្ឋាន មុនការទូទាត់តម្លៃនៃកិច្ចសន្យាក្នុងដំណាក់នីមួយៗនិងមុនការប្រគល់ទទួល ។
  • ខដែលតម្រូវឲ្យអ្នកម៉ៅការអនុវត្តការងារសាងសង់ឬរុះរើ តាមលិខិតអនុញ្ញាតសាងសង់ ជួសជុលឬរុះរើ ដែលលក្ខខណ្ឌបច្ចេកទេសមានការប្រែប្រួលធ្ងន់ធ្ងរខុសពីលក្ខខណ្ឌបច្ចេកទេសនៃគម្រោងសាងសង់ ជួសជុល ឬរុះរើដែលជាកម្មវត្ថុនៃកិច្ចសន្យា ។
  • ខដែលដោះបន្ទុកអ្នកម៉ៅការពីកាតព្វកិច្ចអនុវត្តការងារពេញលេញតាមពេលកំណត់ក្នុងកិច្ចសន្យា ដោយទទួលស្គាល់មូលហេតុនៃការយឺតយ៉ាវផ្សេងៗ លើកលែងតែមូលហេតុប្រធានសក្តិនិងមូលហេតុដែលបង្កដោយម្ចាស់សំណង់ផ្ទាល់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login