ព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិកមួយត្រូវចាត់ទុកថាបានបញ្ជូនចេញនៅពេលដែល ៖
- ព័ត៌មាននោះ បានចាកចេញពីប្រព័ន្ធព័ត៌មានដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកផ្ញើ ឬរបស់ភាគីដែលផ្ញើជំនួសក្នុងនាមអ្នកផ្ញើ ។ ឬ
- ក្នុងករណីដែលព័ត៌មាននោះ ត្រូវបានបញ្ជូនតែមិនទាន់បានចាកចេញពីប្រព័ន្ធព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកផ្ញើ ឬរបស់ភាគីដែលផ្ញើជំនួសព័ត៌មានត្រូវចាត់ទុកថា បានបញ្ជូនចេញនៅពេលដែលព័ត៌មាននោះត្រូវបានទទួលក្នុងពេលណាមួយ ។