អនុក្រឹត្យនេះមានគោលដៅដូចជា ៖
- ធានាឲ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ធានាធ្វើឲ្យការផ្តល់សេវាកម្មចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះបានឆាប់រហ័ស មានតម្លាភាព មានប្រសិទ្ធិភាព និងធ្វើឲ្យមានភាពងាយស្រួលជូនប្រជាពលរដ្ឋ
- កំណត់និងផ្តល់កម្មសិទ្ធិស្របច្បាប់ជូនម្ចាស់យានជំនិះ
- រួមចំណែកប្រមូលប្រាក់ពន្ធអាករ និងកម្រៃផ្សេងៗតាមបទប្បញ្ញត្តិជាធរមាន និងទប់ស្កាត់នូវអំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗឲ្យមានប្រសិទ្ធិភាព
- បែងចែកច្បាស់លាស់នូវប្រភេទផ្លាកលេខយានជំនិះ និងក្រុមម្ចាស់កម្មសិទ្ធិយានជំនិះ ។