គេចែកប្រភេទនៃមនុស្សជា៥ប្រភេទគឹ៖
- មនុស្សនេរយិកោៈ មនុស្សដូចសត្វនរក គឹបានដល់មនុស្សដែលប្រព្រឹត្តអំពើមិនល្អដូចជាមនុស្សឃាត អំពើអសីលធម៌ អំពើឃោរឃៅព្រៃផ្សៃជាដើម
- មនុស្សបេតោៈ មនុស្សដូចជាសត្វប្រេត គឹបានដល់មនុស្សដែលឆាប់ច្រលោត ខឹងច្រើន ឆាប់ឆេវឆាវ លោភលន់ហួសប្រមាណ
- មនុស្សតិរច្ឆានោៈ មនុស្សប្រៀបដូចជាសត្វតិរច្ឆាន គ្មានមេត្តាគឹរំលោភបំពាន ច្រណែនឈ្នានីសអ្នកដទៃឥតឈប់ឈរ
- មនុស្សមនុស្សោៈ គឹមនុស្សដែលមានមនុស្សធម៌ គុណធម៌ សីលធម៌ មានចិត្តអាណិតអាសូរមនុស្សផងគ្នា
- មនុស្សទេវោៈ មនុស្សដូចទេវតា គឹមនុស្សដែលខ្មាសបាប និងខ្លាចបាប ។