2020-02-02 09:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កាលណាអ្នកទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួុយ អ្នកនោះនឹងជាម្ចាស់ហ៊ុនរបស់ក្រុមហ៊ុននោះ ហើយមានសិទ្ធិដូចម្ចាស់ហ៊ុនផ្សេងទៀតដែរដូចជា សិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាដើម។គ្រាន់តែថាអ្នកណាមានភាគហ៊ុនច្រើនមានសំឡេងបោះឆ្នោតច្រើន អ្នកមានភាគហ៊ុនតិចមានសំឡេងតិច។ នៅពេលដែលក្រុមហ៊ុនរកស៊ីបានចំណេញលុយ ហើយគេយកលុយចំណេញនេះមកចែកគ្នា ម្ចាស់ភាគហ៊ុនទាំងអស់ទទួុលបានចំណែកប្រាក់ចំណេញនេះ ស្របទៅតាមភាគហ៊ុនដែលខ្លួុនមាន។ បើមានភាគហ៊ុន1% បានចំណេញ1%។ប៉ុន្តែបើក្រុមហ៊ុនខាតវិញក៏ខាតទៅតាមចំណែកភាគហ៊ុននេះដែរ។