សិទ្ធិនយោបាយសំដៅលើការចូលរូមចំណែកនៅក្នុងឆាកនយោបាយការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗនិងការចូលរួមកំណត់ជោគវាសនាប្រទេសជាតិ ។ សិទ្ធិនយោបាយមានៈ
- សិទ្ធិចូលរួមបោះឆ្នោតៈ ប្រជាពលរដ្ឋទាំងពីរភេទ មានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោត (ឧទាហរណ៍ៈ ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត និងអាចឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា ដោយអនុវត្តស្របតាមច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត ។
- សិទ្ធិក្នុងការបញ្ចេញមតិៈ ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់របស់ខ្លួនក្នុងការចចូលរួមជាមួយសង្គមដូចជា ការទិតៀន កែលម្អ ស្ថាបនា ក្នុងន័យកសាង និងអភិវឌ្ឍសង្គមតាមរយៈវេទិការផ្សងៗ ឬតាមរយៈតំណាងរបស់ខ្លួនមាន រដ្ឋសភា ព្រឹទ្ធសភាជាដើម មិនតែប៉ុណ្ណោះប្រជាពលរដ្ឋមានសិទ្ធិក្នុងការសរសេរ និងបោះពុម្ពផ្សាយ ប៉ុន្តែត្រូវគោរពដល់សិទ្ធិអ្នកដទៃ និងក្រមសីលធម៌វិជ្ជាជីវៈ
- សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយនិងសិទ្ធិចូលរួមក្នុងឆាកនយោបាយៈ ប្រជាពលរដ្ឋទូទៅមានសិទ្ធិបង្កើតនូវគណបក្ស សិទ្ធិចូលរួមជាសមាជិកគាំទ្រក្នុងគណបក្សនយោបាយនិងសិទ្ធិធ្វើយុទ្ធនាការសម្រាប់បបក្សដែលខ្លួនពេញចិត្ត
- សិទ្ធិក្នុងការបង្កើតអង្គការសហជីពឬសមាគមៈ ប្រជាពលរដ្ឋទាំងពិរភេទមានសិទ្ធិបង្កើតនិងចូលជាសមាជិកអង្គការសហជីពផ្សេងៗដែលេខ្លួនពេញចិត្ត ហើយរាល់ការរៀបចំបង្កើតនិងការប្រព្រឹត្តទៅស្ថិតនៅក្នុងការកំណត់នៃច្បាប់
- សិទ្ធិធ្វើកូដកម្មៈ បាតុភូតអហិង្សាផ្សេងៗត្រូវតែគោរព និងមានការអនុញ្ញាតពីអាជ្ញាធរដែនដី
- សិទ្ធិចូលរួមប្រជុំដោយសេរីៈ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមប្រជុំក្នុងវេទិកាផ្សេងៗនិងដោយសន្តិវិធី ។