នៅក្នុងអភិបាលកិច្ចល្អ ចំណុចសំខាន់នៃការអភិវឌ្ឍធនធានមនុស្សមាន៖
- ត្រូវមានសេវាថែទាំសុខភាពសមស្រប និងគ្រប់គ្រាន់សម្រាប់ប្រជាប្រជាជនទាំងអស់ ដើម្បីជួយឲ្យពួកគេមានសុខភាពល្អ និងថាមពលគ្រប់គ្រាន់ ដើម្បីចូលរួមបានយ៉ាងពេញលេញក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។
- ត្រូវមានសេវាអប់រំសមស្រប និងគ្រប់គ្រានសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យពួកគេមានចំណេះដឹង និងជំនាញពេញលេញក្នុងការបង្កើតឲ្យបានច្រើន និងសមស្របបំផុត។
- ត្រូវបង្កើតឳកាសសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីទទួលបាននូវផលប្រយោជន៍ពីសកម្មភាពសេដ្ឋកិច្ច និងមានការងារធ្វើ ដើម្បីរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការជាមូលដ្ឋានដូចជា ស្បៀងអាហារ សម្លៀកបំពាក់ ជម្រកជាដើម។ KH Study Online