ការិយាល័យអង្គភាពនានារបស់រដ្ឋបាលស្រុកបច្ចុប្បន្នត្រូវធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកតាមការកំណត់ដូចជា ៖
- ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និងឬការិយាល័យគ្រប់គ្រងធនធានមនុស្ស និងឬការិយាល័យលេខាធិការក្រុមប្រឹក្សានៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
- ការិយាល័យអន្តរវិស័យត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន និងឬការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ និងឬការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម និងឬការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាននៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
- ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់នៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
- អង្គភាពលទ្ធកម្មត្រូវធ្វើសមាហរណកម្មទៅក្នុងអង្គភាពលទ្ធកម្មនៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
- ការិយាល័យច្រកចេញចូលតែមួយត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យច្រកចេញចូលតែមួយនៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក ។